ការបាញ់ប្រហារនៅឃ្លឹបកម្សាន្តចំនួនពីរ បណ្តាលឱ្យមនុស្សស្លាប់៨នាក់

0

ការបាញ់ប្រហារកើតឡើងនៅឃ្លឹបកម្សាន្តចំនួនពីរនៅទីក្រុង Hanau ក្នុងប្រទេសអាឡឺម៉ង់ និងនៅក្បែរទីក្រុងKesselstadt បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ប៉ូលិស

បង្ក្រាបការបាញ់ប្រហារនេះ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់រាយការណ៍ថា ឧប្បត្តិហេតុដំបូងកើតឡើងនៅក្បែរទីក្រុង Kurt-Schumacher-Platz នៅកណ្តាលទីក្រុង Hanau។ ក្រោយមក មានការបាញ់ប្រហារបន្តនៅទីក្រុង Kurt-Schumacher-Platz។ ការបាញ់ប្រហារទាំងពីរលើកចាត់ទុកថាមានទំនាក់ទំនងគ្នា។វីដេអូបង្ហាញពីការឆ្លើយតបរបស់ប៉ូលិសត្រូវគេបង្ហោះទៅក្នុងបណ្តាញសង្គមនៅពីល្ងាចថ្ងៃពុធម៉ោងក្នុងស្រុកដោយមានការសន្និដ្ឋានថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ស្លាប់នៅទីតាំងទាំងពីរ។ការបាញ់ប្រហារលើកទី៣ កើតឡើងនៅក្នុងស្រុក Lamboy រាយការណ៍ដោយទូរទស្សន៍ក្នុងស្រុក Hessischer Rundfunk ប៉ុន្តែនៅតែមិនទាន់មានការបញ្ជាក់ពីហេតុការណ៍ច្បាស់នៅឡើយទេ។ Hanau គឺជាទីក្រុងមួយដែលមានប្រជាជនរស់នៅប្រមាណ ១០០,០០០ នាក់ និងមានទីតាំងស្ថិតនៅភាគខាងកើតនៃទីក្រុង Frankfurt ក្នុងរដ្ឋ Hesse នៃប្រទេសអាឡឺម៉ង់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី ១៩ ខែកុម្ភៈ​ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here