ទូរទស្សន៍ Suraya TV របស់រដ្ឋរាយការណ៍នៅថ្ងៃពុធថា ប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសស៊ីរីស្ទាក់ការវាយប្រហារលើអាកាសនៅជិតក្រុង Jebla ដែលជាទីក្រុងមួយនៅជិតកំពង់ផែសមុទ្រ Latakia ។ មូលដ្ឋានទ័ពអាកាស Hmeymim របស់ប្រទេសរុស្ស៊ីស្ថិតនៅមិនឆ្ងាយពីទីក្រុង Jebla ។នៅថ្ងៃទី៣ ខែកុម្ភៈ យន្តបញ្ជា (UAVs) ជាច្រើនគ្រឿងដែលបញ្ជាដោយក្រុមសកម្មប្រយុទ្ធមកពីភាគខាងជើងប្រទេសស៊ីរីព្យាយាមវាយប្រហារលើមូលដ្ឋានយោធារបស់ប្រទេសរុស្ស៊ី។ យន្តបញ្ជាចំនួនពីរគ្រឿងក្នុងចំណោមយន្តទាំងអស់ត្រូវប្រព័ន្ធការពារបាញ់ទម្លាក់។មុនហេតុការណ៍នោះកើតឡើង នៅថ្ងៃទី១ ខែកុម្ភៈ ប្រព័ន្ធការពារដែនអាកាសនៅមូលដ្ឋានរុស្ស៊ីឃើញគោលដៅលើអាកាសជាក្រុមយន្ត UAVs ដែលបាញ់ចេញពីទឹកដីត្រួតត្រាដោយក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Idlib ។ ក្រោយមក មជ្ឈមណ្ឌលបង្រួបបង្រួមជាតិរុស្ស៊ីរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់មូលដ្ឋានគ្រប់គ្រងលើយន្ត UAVsទាំងនោះ និងបំផ្លាញប្រព័ន្ធបញ្ជារយន្តទាំងនោះ។នៅថ្ងៃទី១៦ ខែមករា ប្រព័ន្ធការពារដែនអាកាសនៃមូលដ្ឋានទ័ពអាកាសរុស្ស៊ីក៏បានកម្ទេចយន្តបញ្ជា UAV ចំនួន ៣គ្រឿង ដែលហោះចេញពីភាគឥសាន្តចូលទៅកាន់មូលដ្ឋានយោធា។

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០









