គ្រាប់មីស៊ីលជាច្រើនគ្រាប់បាញ់ចេញពីដៅយេម៉ែនត្រូវប្រព័ន្ធការការពារដែនអាកាសរបស់ប្រទេសអារ៉ាប់ប៊ីសោឌីរារាំង ពេលដែលអ្នកការទូតកំពូលរបស់អាមេរិកធ្វើដំណើរទៅកាន់ប្រទេសនេះដើម្បីជជែកពីការគំរាមកំហែងរបស់អ៊ីរ៉ង់ និងកម្លាំងអាវុធរបស់សហរដ្ឋអាមេរិក។គេអះអាងថា ម៉ីស៊ីលបាញ់ចេញពីទិសដៅនៃរដ្ឋធានី Sanaa ក្នុងប្រទេសយេម៉ែន ហើយគ្រាប់ទាំងនោះវាយប្រហារលើស្ថានីយប្រេងមួយកន្លែងដែលមានទីតាំងស្ថិតនៅជិតទីក្រុង Yanbu នៅព្រឹកថ្ងៃសុក្រ ដោយមានការបញ្ជាក់ពីព័ត៌មានអំពីការវាយប្រហារតិចតួច។ប្រទេសអារ៉ាប៊ីសោឌីលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រថា“ កងយោធពលខេមរភូមិន្ទរបស់ប្រទេសអារ៉ាប៊ីសោឌីស្ទាក់ចាប់មីស៊ីល ដែលបាញ់បង្ហោះដោយកងជីវពល Houthi មានការគាំទ្រពីអ៊ីរ៉ង់ ឆ្ពោះទៅរកទីក្រុងអារ៉ាប៊ីសោឌី” ។ នេះជាការប្រឆាំងដាច់ខាតចំពោះច្បាប់មនុស្សធម៌អន្តរជាតិ។ វីដេអូនៃការស្ទាក់ចាប់ត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០









