បុរសម្នាក់មានអាយុប្រហែល ៧០ឆ្នាំត្រូវគេចាក់សម្លាប់នៅក្នុងវិហារមួយក្នុងចំណោមវិហារធំបំផុតនៅក្នុងរដ្ឋធានីឡុងដ៍នៃចក្រភពអង់គ្លេស។ យោងតាមប្រភពរបាយការណ៍ព័ត៌មានបានអោយដឹងថា ជីវិតរបស់ជនរងគ្រោះមិនស្ថិតនៅក្នុងគ្រោះថ្នាក់ទេ។កម្លាំងប៉ូលិសក្រុងនិយាយថា មន្រ្តីសមត្ថកិច្ចត្រូវបានគេហៅនៅថ្ងៃព្រហស្បតិ៍ឱ្យទៅកាន់វិហារអ៊ីស្លាមស្ថិតនៅកណ្តាលទីក្រុងឡុងដ៏នៅជិតឧទ្យាន Regent ។ មន្ត្រីជំនាញរកឃើញបុរសម្នាក់មានស្នាមរបួសពីកាំបិត ហើយគ្រូពេទ្យបានព្យាបាលគាត់នៅកន្លែងកើតហេតុមុនពេលបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ប៉ូលិសបន្តថា សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់នៅកន្លែងកើតហេតុ ដោយសង្ស័យពីបទប៉ុនប៉ងធ្វើសកម្មភាពមនុស្សឃាត។ នៅលើបណ្តាញសង្គម Twitter អ្នកចូលទៅក្នុងវិហារអ៊ិស្លាមបង្ហោះរូបភាពបុរសម្នាក់នោះ ដែលប៉ូលិសចាប់ឃុំខ្លួននៅក្នុងវិហារអ៊ីស្លាម។ រូបភាពបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា បុរសស្បែកសម្នាក់នៅលើមួកមានឆ្នូតពណ៌ក្រហម ស្លៀកខោខូវប៊យ និងដើរជើងទទេរ ត្រូវប៉ូលិសខ្លួនក្នុងវិហារខណៈដែលអ្នកដទៃទៀតរួមទាំងក្មេងតូចៗជាច្រើនបានឈរមើល។នៅក្នុងឃ្លីបវីដេអូមួយបង្ហាញកាំបិតនៅលើឥដ្ឋ និងស្ថិតនៅក្រោមកៅអីជ័រ។ សាក្សីនិយាយថា ជនរងគ្រោះជាបព្វជិត ដែលជាមន្រ្តីដឹកនាំការសូត្រធម៌។ ការវាយប្រហារនេះកើតឡើង ក្រោយពីមានការបាញ់ប្រហារពីក្មាន់កាំភ្លើងម្នាក់ក្នុងរយៈពេលឃ្លាតពីគ្នាមិនដល់រយៈពេល ២៤ម៉ោង៕

ប្រភពព័ត៌មាន Aljazeera ផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០









