ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថាស្ត្រីជនជាតិរុស្ស៊ីម្នាក់ត្រូវចាប់ខ្លួននៅប្រទេសអេស្ប៉ាញដែលអាចតាមការស្នើសុំពីសហរដ្ឋអាមេរិក។ ស្ថានទូតបានបន្ថែមថាស្ថានទូតនៅប្រទេសអេស្ប៉ាញនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីផ្តល់ជំនួយដល់ Olesya Krasilovaដែលបានមកដល់ប្រទេសអេស្ប៉ាញសម្រាប់ដំណើរទស្សនកិច្ចអាជីវកម្មខ្លីដែលជាផ្នែកមួយនៃគណៈប្រតិភូផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ។
Krasilova ត្រូវបានឃុំខ្លួននៅពេលនាងកំពុងចាកចេញពីអាកាសយានដ្ឋាន Tenerife ខាងត្បូង។ ស្ត្រីរូបនេះធ្វើការនៅមជ្ឈមណ្ឌលសហព័ន្ធរុស្ស៊ីផ្នែក Plant Quarantine ដែលជាអ្នកក្រោមបង្គាប់នៃសហព័ន្ធសេវាពេទ្យសត្វ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរុស្ស៊ីបានអោយដឹងថាពលរដ្ឋរុស្ស៊ីបច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងកន្លែងដាក់ទណ្ឌកម្មមួយនៅលើកោះ Tenerife ។ នាងត្រូវបានបុគ្គលិកការិយាល័យកុងស៊ុលរុស្ស៊ីប្រចាំនៅកោះCanary Islands ទៅជួបផងដែរ។
ក្រសួងនិយាយថា“ យោងតាមព័ត៌មានក្រៅផ្លូវការដែលយើងមានគឺថា ស្រី្តឈ្មោះ Krasilova ទៅមន្ទីរឃុំឃាំងអាចទាក់ទងទៅនឹងសំណើរបស់ភាគីអាមេរិក” ។ RIA Novosti និយាយថានាងប្រហែលជាត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ផ្ទេរទិន្នន័យជីវមាត្រទៅឱ្យភាគីទីបី។ វាបានបន្ថែមដោយដកស្រង់សម្តីម្តាយរបស់នាងថា ស្ត្រីដែលត្រូវបានឃុំខ្លួននេះ“ ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិក” ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០









