សកម្មជន២នាក់ត្រូវបានចាប់ពង្រត់នៅរដ្ឋធានីបាដាដចំពេលមានការតវ៉ា

0

មជ្ឈមណ្ឌលឯកសារស្តីពីសង្គ្រាមអ៊ីរ៉ាក់បាននិយាយថាសកម្មជន២នាក់ត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋធានីបាដាដដោយកងជីវពលប្រដាប់អាវុធកាលពីថ្ងៃសៅរ៍នេះ។ លោកTarek Mohamed Mahmoud និងលោកAlaa Al-Sheikh គឺជាសកម្មជនដែលត្រូវបានគេស្គាល់ថាចូលរួមការតវ៉ានៅទីលានAl-Tahrir នៃរដ្ឋធានីបាដាដគឺស្ថិតនៅក្នុងចំណោមមនុស្សដែលគេបានចាប់ជំរិតជាបន្តបន្ទាប់ដែលបានចាប់ផ្តើមចាប់តាំងពីមានការបះបោរកាលពីខែតុលាកន្លងទៅ។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេជឿជាក់ថាជាអ្នកនៅពីក្រោយការធ្វើឃាត និងការចាប់ពង្រត់អ្នកតវ៉ាជាច្រើននាក់ដើម្បីបញ្ចប់ការតវ៉ាដោយកម្លាំង៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here