អ៊ីស្រាអែលគំរាមង្កើតសង្គ្រាម ប្រសិនបើការវាយប្រហារមីស៊ីលនៅតែមានបន្ត

0

នាយករដ្ឋមន្រ្តី Benjamin Netanyahu មានប្រសាសន៍ថា អ៊ីស្រាអែលនឹងមិនបញ្ឈប់សកម្មភាពអ្វីទាំងអស់ដើម្បីធានាសន្តិសុខសុវត្ថិភាពរបស់ខ្លួន ហើយអ៊ីស្រាអែលអាចនឹងបើកយុទ្ធនាការយោធាទូលំទូលាយដើម្បីប្រឆាំងនឹងការវាយប្រហារលើតំបន់ហ្គាហ្សា ប្រសិនបើក្រុមប្រដាប់អាវុធក្នុងតំបន់បន្តការវាយប្រហារមីស៊ីល។ស៊ីរ៉ែនវាយប្រហារតាមអាកាសបន្លឺឡើងជាប់ៗគ្នាពេញតំបន់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទីពីរនៅថ្ងៃច័ន្ទ។ ក្រុម IDF និយាយថា គ្រាប់រ៉ុក្កែតប្រមាណចំនួន ៥០ គ្រាប់បាញ់ចេញពីតំបន់ហ្គាហ្សាទៅក្នុងទឹកដីអ៊ីស្រាអែល ហើយគ្រាប់ចំនួន ៩០ភាគរយត្រូវបានស្ទាក់ចាប់កំទេចចោល។លោក Netanyahu មានប្រសាសន៍ថា លោកដឹងច្បាស់អំពីតម្លៃរបស់កងកម្លាំង IDF  ហើយអ្នកវាយប្រហារត្រូវសងចំពោះការអនុវត្តយុទ្ធនាការបែបនេះ។ លោកសង្កត់ធ្ងន់ថា ការគំរាមកំហែងរបស់លោកមិនមែនតែជាពាក្យសម្តីទទេនោះទេ ដោយលោកនឹងធ្វើសកម្មភាពដើម្បីស្តារសន្តិសុខជូនប្រជាជននៅភាគខាងត្បូងអ៊ីស្រាអែល។ក្រុមជីហាដអ៊ីស្លាមនិយាយនៅល្ងាចថ្ងៃច័ន្ទថា ការឆ្លើយតបផ្នែកយោធា របស់ពួកគេចំពោះអ៊ីស្រាអែលត្រូវបានបញ្ចប់។ ការបាញ់រ៉ុក្កែតធ្វើឡើង ក្រោយពីមានវីដេអូបង្ហាញតាមអ៊ិនធឺរណេតរបស់ក្រុម IDF  ប្រើម៉ាស៊ីនឈូសឆាយដើម្បីកប់សាកសពបុរសប៉ាឡេស្ទីនម្នាក់ដែលត្រូវគេសម្លាប់ខណៈ ដែលគាត់ព្យាយាមដាក់គ្រាប់បែកនៅរបងព្រំដែន Khan Yunis ក្នុងទីប្រជុំជនហ្គាហ្សា ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here