សំណើរបស់សហរដ្ឋអាមេរិកចាប់ផ្តើមសន្ទនាជាមួយភេរវករនៅ Idlib គឺមិនអាចទទួលយកបាន

0

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍ថា ក្រុងម៉ូស្គូនឹងទប់ទល់រាល់ការប៉ុនប៉ងទាំងអស់ដើម្បីលុបបំបាត់ក្រុមភេរវករនៅខេត្តអ៊ីដលីបក្នុងប្រទេសស៊ីរី។ លោកបន្ថែមថា លោក Hayat Tahrir al-Sham ជាសមាជិកក្រុម Al-Qaeda ដែលគេស្គាល់ថា ក្រុម Al-Nusra គ្រប់គ្រងខេត្ត Idlib ត្រូវអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកចាត់ទុកជាអង្គភាពភេរវករ។ ទោះជាយ៉ាងណា មន្រ្តីនៅទីក្រុងវ៉ាស៊ីនតោនរួមទាំងអ្នកតំណាងពិសេសសម្រាប់ប្រទេសស៊ីរីលោកJames Jeffrey  ធ្វើសេចក្តីថ្លែងការណ៍ដែលមានសេចក្តីសន្និដ្ឋានថា “ក្រុមនោះមិនមែនជាអង្គការភេរវករទៀតទេ ហើយការសន្ទនាជាមួយពួកគេនឹងអាចធ្វើឡើងក្នុងកាលៈទេសៈខ្លះ។” រដ្ឋមន្ត្រីការបរទេសរូបនេះបន្ថែមថា បច្ចុប្បន្នការពិគ្រោះយោបល់ជុំមួយទៀតរវាងប្រទេសរុស្ស៊ី និងទួរគីកំពុងរៀបចំឡើងក្រោមកិច្ចយល់ព្រមលើវិធីកែប្រែខេត្ត Idlib ទៅជាតំបន់កាត់បន្ថយជម្លោះជាក់ស្តែង ដែលក្រុមភេរវករមិនទទួលខុសត្រូវ។ ភាពតានតឹងកើតមានឡើងកាន់តែខ្លាំងរវាងទីក្រុងមូស្គូ និងអានការ៉ា ក្រោយពីប្រទេសទួរគីបញ្ជូនកងទ័ពទៅកាន់ខេត្ត Idlib នៅរយៈពេលប៉ុន្មានសប្តាហ៍មុនពេលមានការវាយលុកទ្រង់ទ្រាយធំរបស់យោធាស៊ីរីទៅលើទីតាំងដ៏រឹងមាំចុងក្រោយរបស់ភេរវករនៅក្នុងប្រទេស។សកម្មភាពនេះបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងទួរគី និងស៊ីរីបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ ទីក្រុងអានការរ៉ាកំពុងទាមទារឱ្យទីក្រុងម៉ូស្គូដាក់សម្ពាធលើក្រុងដាម៉ាសឱ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ខណៈដែលប្រទេសរុស្ស៊ីប្រាប់ប្រទេសទួរគីថា ការសន្យារបស់ទួរគីក្នុងការបញ្ឃប់ប្រឆាំងជាមួយក្រុមភេរវករនៅតែមិនទាន់បំពេញ។នៅថ្ងៃព្រហស្បតិ៍ កាំភ្លើងធំរបស់ទួរគីគាំទ្រការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធទៅលើទីតាំងរបស់ប្រទេសស៊ីរី ដែលបង្ខំឱ្យរុស្ស៊ីធ្វើអន្តរាគមន៍។ ទួរគីបញ្ឈប់ការបាញ់ផ្លោង ក្រោយពីទីក្រុងមូស្គូខលទាក់ទងទៅទីក្រុងអានការ៉ាតាមប្រព័ន្ធទូរសព្ទ័បន្ទាន់របស់កងទ័ព។ លោកបន្ថែមថា កិច្ចព្រមព្រៀងមុនរវាងរុស្ស៊ី និងទួរគីស្តីពីខេត្ត Idlib មិនដែលគិតថា ការវាយប្រហារប្រឆាំងក្រុម Hayat Tahrir al-Sham នឹងបានបញ្ឈប់ឡើយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here