សហរដ្ឋអាមេរិកទំនងជាមិនផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ណាមួយដល់សម្ព័ន្ធមិត្តណាតូរបស់ខ្លួនទេ ប្រធានាធិបតីទួរគីថ្លែងក្នុងរយៈពេលតិចជាងមួយសប្តាហ៍ក្រោយពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងអានការ៉ាធ្វើសំណើផ្សេងទៀតសម្រាប់ប្រព័ន្ធការពារដែនអាកាស។មន្ត្រីទួរគីម្នាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រដ្ឋាភិបាលទួរគីស្នើឱ្យសហរដ្ឋអាមេរិកពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅតាមព្រំដែនភាគខាងត្បូងរបស់ប្រទេស ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។ប្រទេសទួរគីស្វែងរកប្រព័ន្ធការពារដែនអាកាសបង្កើតឡើងដោយប្រព័ន្ធអាកាស Raytheon ប៉ុន្តែមិនអាចទទួលបានផលដូចប្រទេសជាច្រើនក្នុងសម្ព័ន្ធណាតូ ដោយសហរដ្ឋអាមេរិកផ្ទាល់ផងដែរមិនបានចាប់អារម្មណ៍លក់អាវុធបែបនេះទេ។ ទីបំផុតយោធាទួរគីបានងាកទៅរកប្រទេសរុស្ស៊ីដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយដើម្បីទិញប្រព័ន្ធការពារមីស៊ីលប្រភេទ S-៤០០ថ្មីបំផុតជាច្រើនគ្រឿង។កិច្ចព្រមព្រៀង S-៤០០ចុងក្រោយបង្កការខឹងសម្បារយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តណាតូ។ សហរដ្ឋអាមេរិកផ្តាច់ប្រទេសទួរគីចេញពីកម្មវិធីយន្តហោះចម្បាំង F-៣៥របស់ខ្លួនដោយលើកឡើងពីភាពមិនស៊ីគ្នារបស់ខ្លួនជាមួយប្រព័ន្ធការពារផលិតដោយរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងអានការ៉ាទាមទារឱ្យធ្វើកិច្ចព្រមព្រៀងនេះជាមួយទីក្រុងមូស្គូប៉ុន្តែនៅពេលដែលមន្រ្តីទួរគីអះអាងជាថ្មីម្តងទៀតថា ការទិញនេះគឺធ្វើឡើងដើម្បីបម្រើដល់តម្រូវការសន្តិសុខរបស់ប្រទេសទួរគី។នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសមាជិកណាតូខ្លះពង្រាយប្រព័ន្ធការពារ Patriot របស់ពួកគេនៅលើទឹកដីទួរគីដើម្បីការពារការគំរាមកំហែងមិនឱ្យចូលក្នុងតំបន់ ប៉ុន្តែការពង្រាយទាំងនេះមិនមានរយៈពេលយូរទេ ដោយទុកឱ្យប្រទេសទួរគីស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនេះ ការត្រៀមលក្ខណៈសម្រាប់នាំយកប្រព័ន្ធការពារអាកាស S-៤០០ របស់ប្រទេសទួរគីកំពុងដំណើរការ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០









