មេដឹកនាំទួរគីច្រានចោលការដកទ័ពចេញពីខេត្ត Idlib ជាតំបន់ដែលកម្លាំងរបស់លោកកំពុងគាំទ្រដល់ក្រុមសកម្មដើម្បីប្រឆាំងជាមួយនឹងកងទ័ពស៊ីរី។ លោកផ្តល់ឱសានវាទដល់កម្លាំងក្រុង Damascus ក្នុងការដកថយចេញពីកន្លែងសង្កេតការណ៍របស់ទួរគី ដែលដាក់នៅលើទឹកដីប្រទេសស៊ីរី។“ យើងនឹងមិនដកថយចេញពីតំបន់ Idlibទេ។ យើងមិនមែនជាភ្ញៀវនៅក្នុងអាណាចក្រនេះទេយើងគឺជាម្ចាស់ផ្ទះ” ។ ដោយធ្លាប់ស្បថថា នឹងនាំការវាយប្រហារឱ្យដល់ទីបញ្ចប់ លោក Erdogan មានប្រសាសន៍ថា ទីក្រុងអានការ៉ាផ្តល់ពេលវេលាដល់ក្រុង Damascus ដកកម្លាំងទ័ពចេញពីប៉ុស្តិ៍សង្កេតការណ៍របស់ទួរគី ប៉ុន្តែពេលវេលាដែលផ្តល់ឱ្យនោះផុតកំណត់នៅចុងខែនេះហើយ។លោក Erdogan បន្ថែមថា គាត់ព្យាយាមដើម្បីទទួលបានការគាំទ្រពីលោក Donald Trump មុនពេលមានការប្រឆាំងនៅខេត្ត Idlib ប៉ុន្តែមិនទាន់មានការគាំទ្រនៅឡើយទេ។ លោកមានប្រសាសន៍ថា “វាហាក់ដូចជាយើងនឹងមានការប្រជុំមួយផ្សេងទៀតនៅពេលនេះ” ។ស្ថិតនៅភាគពាយព្យប្រទេសស៊ីរី ខេត្ត Idlib ជាមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ដែលពួកគេកាន់កាប់ខេត្តនេះតាំងពីដើមឆ្នាំ ២០១១ ។អរិភាពកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលយោធាស៊ីរីបន្តការវាយលុករបស់ខ្លួនដើម្បីដណ្តើមយកទីប្រជុំជនយុទ្ធសាស្រ្តនៅក្នុងខេត្ត និងរំដោះ ផ្លូវហាយវ៉េ M៤ ភ្ជាប់ទៅនឹងទីក្រុង Aleppo ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសស៊ីរីទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេស។ក្រុង Damascus ជម្រុញឱ្យកងទ័ពទួរគីពង្រាយទាហានចំនួនរាប់ពាន់នាក់ និងរថក្រោះជាច្រើនដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយសកម្មប្រយុទ្ធរបស់ពួកគេ ដែលកំពុងប្រយុទ្ធជាមួយកម្លាំង របស់លោក Bashar Assad។ ទន្ទឹមនឹងនេះដែរ ទីក្រុងអានការ៉ាទាមទារឲ្យរុស្ស៊ីដាក់សម្ពាធទៅលើលោក Assad ឲ្យឱ្យបញ្ឈប់ប្រត្តិបត្តិការនៅខេត្ត Idlib។ទោះយ៉ាងណា ទីក្រុងម៉ូស្គូអះអាងថា កងទ័ពស៊ីរីកំពុងធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ខ្លួនហើយមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីស្តារអធិបតេយ្យភាព និងបង្ក្រាបការបះបោររបស់អ៊ីស្លាមនិយម។ ប្រភពបន្ថែមថា ប្រទេសទួរគីទទួលបរាជ័យក្នុងការបំបែកក្រុមប្រឆាំងដែលមានកម្រិតមធ្យមពីក្រុមភេរវករ។ បទប្បញ្ញត្តិសំខាន់ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៨ របស់ក្រុង Sochi ដែលបានដាក់ចេញនូវការកំណត់ដើម្បីកាត់បន្ថយជម្លោះជាច្រើននៅទូទាំងខេត្ត Idlib ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០









