ប្រទេសរុស្ស៊ី និងទួរគីនឹងបន្តពិគ្រោះយោបល់អំពីខេត្ត Idlib របស់ប្រទេសស៊ីរីនៅថ្ងៃទី ២៧ ខែកុម្ភៈ

0

ភ្នាក់ងារព័ត៌មាន Anadolu រាយការណ៍ថា ការពិគ្រោះយោបល់រវាងប្រទេសរុស្ស៊ី និងទួរគីស្តីពីស្ថានភាពនៅខេត្ត Idlib  របស់ប្រទេសស៊ីរីបញ្ចប់នៅថ្ងៃពុធ នៅទីក្រុងអានការ៉ា និងបន្តនៅថ្ងៃទី២៧ ខែកុម្ភៈ។រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីលោក Mevlut Cavusoglu មានប្រសាសន៍មុននេះថា លោកសង្ឃឹមថាបទឈប់បាញ់យូរអង្វែងមួយអាចនឹងកើតមាននៅខេត្ត Idlib ដោយសារលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងអានការ៉ា និងទីក្រុងម៉ូស្គូ។ស្ថានភាពនៅខេត្ត Idlib កាន់តែមានសភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅដើមខែកុម្ភះ ក្រោយពីក្រុមការងាររបស់ប្រទេសរុស្ស៊ី និងទួរគីបានព្យាយាមធ្វើបទឈប់បាញ់មួយផ្សេងទៀត។ ក្រៅពីមិនគោរពបទឈប់បាញ់ ក្រុមភេរវករបែរជាបង្កើនការវាយប្រហាររបស់ពួកគេកាន់តែខ្លាំងឡើងសម្លាប់អ្នកឯកទេសយោធារុស្ស៊ី និងទួរគីជាច្រើន។ ប្រធានាធិបតីទួរគីមានប្រសាសន៍នៅថ្ងៃពុធនេះថា ទីក្រុងអានការ៉ាត្រៀមរួចរាល់សម្រាប់ការប្រយុទ្ធប្រឆាំងទាំងអស់ក្នុងករណីមានប្រតិបត្តិការនៅខេត្ត Idlib ។ នៅក្នុងពាក្យរបស់គាត់ ការចាប់ផ្តើមប្រតិបត្តិការយោធាមួយទៀតនៅខេត្តIdlib នឹងកើតមានគឺគ្រាន់តែចាំពេលវេលាមកដល់ប៉ុណ្ណោះ។

នៅថ្ងៃទី៨ និងទី១០ ខែកុម្ភៈ ទីក្រុងអានការ៉ារៀបចំកិច្ចពិភាក្សាចំនួន២ លើករួចមកហើយរវាងមន្រ្តីរុស្ស៊ី និងទួរគីស្តីពីស្ថានភាពនៅខេត្ត Idlib។ ក្រោយមក មានការប្រជុំចំនួនពីរលើកទៀតធ្វើឡើងនៅទីក្រុងមូស្គូនៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ស្តីពីស្ថានភាពខេត្ត Idlib។ អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin មានប្រសាសន៍ក្រោយពីមានកិច្ចពិភាក្សានេះ ហើយទីក្រុងអានការ៉ាមិនបានទទួលលទ្ធផលដូចដែលខ្លួនរំពឹងទុកនោះទេ។ចំណែកលោក Cavusoglu មានប្រសាសន៍ថា លោកមិនបានលើកឡើងថា“ការចរចានៅថ្នាក់ប្រធានាធិបតីអាចនឹងត្រូវបានរៀបចំឡើងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ” ៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here