លោកAyad Allawi ប្រធានសម្ព័ន្ធជាតិAl-Wataniya បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការតាមរកឃាតករដែលបានសម្លាប់ក្រុមបាតុករ ហើយនាំពួកគេទៅកាន់តុលាការដើម្បីកាត់ទោស។ លោកAllawi មុននេះបានស្តីបន្ទោសអ្នកដែលស្វែងរកដំណែងដោយមិនគិតពីការទាមទាររបស់ក្រុមអ្នកតវ៉ាដោយពណ៌នាថាវាគួរឱ្យស្អប់ខ្ពើម។ នៅក្នុងប្រព័ន្ធផ្សាយTweet លោកAllawi បាននិយាយថារដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ក្នុងការតាមចាប់ឃាតករដែលបានសម្លាប់ក្រុមបាតុករ និងធ្វើការរៀបចំការបោះឆ្នោតឱ្យបានឆាប់។ Allawi បានថ្កោលទោសការមិនអើពើក្នុងការទាមទាររបស់ក្រុមបាតុករ និងការគៀបសង្កត់ប្រឆាំងនឹងក្រុមបាតុករអស់រយៈពេល៥ខែកន្លងមកនេះ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០









