បុរសអាយុ៨៤ ឆ្នាំម្នាក់ជាប់ចោទពីបទដុតទ្វាររបងចូលវិហារអ៊ីស្លាមមួយនៅទីប្រជុំជន Bayonne ក្នុងប្រទេសបារាំង និងបាញ់សម្លាប់មនុស្សចំនួន២នាក់។ ជនជាប់ចោទបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅថ្ងៃពុធ។លោក Le Parisien សរសេរថា ព្រះរាជអាជ្ញានៃទីក្រុង Mont-de-Marsan លោក Olivier Janson បើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់លោក Claude Sinke។ បុរសរូបនោះជាប់ពន្ធនាគារនៅឯមជ្ឈមណ្ឌលពិរុទ្ធជន Mont-de-Marsan Penitentiary Center ចាប់តាំងពីថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ ក្រោមចំណាត់ការឃុំខ្លួនបណ្តោះអាសន្ន។រដ្ឋអាជ្ញាលោក Marc Mariee មានប្រសាសន៍នៅចុងខែតុលាឆ្នាំមុនថា លោក Sinke ចង់សងសឹកការចំពោះបំផ្លាញវិហារ Notre Dame ដែលលោកអះអាងថាការបំផ្លាញធ្វើដោយជនជាតិមូស្លីម។ គេរាយការណ៍ថា លោក Sinke ទទួលបានការបណ្តុះបណ្តាលផ្នែកយោធាកាលពីនៅជាយុវវ័យ ហើយគាត់មានឈ្មោះជាបេក្ខជនឈរឈ្មោះបោះឆ្នោតមូលដ្ឋាននៅឆ្នាំ២០១៥ ក្រោមបដារបស់គណបក្ស Marine Le Pen (National Front) ដែលឥឡូវនេះគេស្គាល់ថា ជាបក្ស National Rally។គណបក្សនេះថ្កោលទោសចំពោះការវាយប្រហារនេះដោយនិយាយថា លោក Sinke ត្រូវបានគេដកបេក្ខភាពចេញពីគណបក្សដោយសារការនិយាយរបស់គាត់ផ្ទុយពីស្មារតី និងបន្ទាត់នយោបាយនៃការប្រមូលផ្តុំជាតិ ហើយចាប់តាំងពីពេលនោះមកលោកមិនបានចូលរួមក្នុងសកម្មភាពណាមួយនៃចលនារបស់បក្សនោះទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០









