ក្រសួងការបរទេសរុស្ស៊ីមានប្រសាសន៍ថា អ្នកការទូតរុស្ស៊ី និងទួរគីដែលធ្លាប់ធ្វើការពិគ្រោះយោបល់នៅទីក្រុងអានការ៉ាស្តីពីវិបត្តិក្នុងខេត្តIdlib របស់ប្រទេសស៊ីរីបានបញ្ជាក់ជាថ្មីនូវការ
ប្តេជ្ញាចិត្តរបស់ពួកគេក្នុងការកាត់បន្ថយភាពប្រទូស្តរ៉ាយ។ សេចក្តីថ្លែងការណ៍និយាយថា ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករដូចដែលបានកំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដើម្បីការពារប្រជាជនស៊ីវិល។
កិច្ចពិភាក្សានៅទីក្រុងអានការ៉ាធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងនៅភាគពាយព្យនៃប្រទេសស៊ីរី ជាកន្លែងដែលទ័ពស៊ីរ៉ីធធ្លាប់សម្លាប់ទាហានទួរគីចំនួនរាប់សិបនាក់ខណៈពេលមានការវាយលុកប្រឆាំងនឹងអំពើរភេរវកម្ម។ ទីក្រុងអានការ៉ាទាមទារឱ្យដកកងទ័ពរដ្ឋាភិបាលស៊ីរីទាំងអស់ចេញពីខេត្ត Idlib ហើយគំរាមបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រសិនបើការទាមទារមិនត្រូវបានបំពេញនៅចុងខែកុម្ភៈ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០









