អាមេរិកគ្រោងនឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ១៤ ខែ

0

ឯកសាររួមរបស់សហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថានមានសេចក្តីថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រោងនឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល១៤ ខែប្រសិនបើមានការប្តេជ្ញាចិត្តអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងដែលគ្រោងទុករវាងសហរដ្ឋអាមេរិក និងក្រុមតាលីបាន។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថានបង្ហាញថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនទាហានដែលឈរជើងនៅប្រទេសអាហ្វហ្គានីស្ថានពី ១៣ ០០០ នាក់ទៅ ៨ ៦០០នាក់ក្នុងរយៈពេល ១៣៥ថ្ងៃដំបូង ក្រោយពីមានកិច្ចព្រមព្រៀងជាមួយពួកតាលីបានដែលគេរំពឹងថានឹងធ្វើការចុះហត្ថលេខានៅថ្ងៃសៅរ៍។ កងទ័ពអាមេរិក និងណាតូដែលនៅសល់នឹងដកខ្លួនចេញពីប្រទេសនោះក្នុងរយៈពេល ១៤ខែ ដោយចេញពីមូលដ្ឋានទាំងអស់។

ដំណើរការដកទ័ពធ្វើឡើងក្នុងលក្ខខណ្ឌដែលក្រុមតាលីបានបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងសន្តិភាពនឹងរួមបញ្ចូលទាំងការធានាដើម្បីការពារមិនឱ្យមានការប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ពីក្រុមភេរវករអន្តរជាតិ ឬបុគ្គលណាមួយ [ដែលធ្វើប្រតិបត្តិការ] ប្រឆាំងនឹងសន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ។

ប្រធានាធិបតីអាមេរិកលោក Donald Trump មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់អំពើហឹង្សានយោបាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអនុញ្ញាតឱ្យទាហានអាមេរិកត្រឡប់ទៅផ្ទះវិញ។ សហរដ្ឋអាមេរិកបានឈ្លានពានលើទឹកដី

អាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ក្រោយពីមានការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយបាន និងកំពុងប្រយុទ្ធជាមួយក្រុមតាលីបានចាប់តាំងពីពេលនោះមក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here