យោធាទួរគីបាញ់ទម្លាក់យន្ដហោះស៊ីរី ២ គ្រឿង នាវិកលោតឆត្រយោងដើម្បីសុវត្ថិភាព

0

ភ្នាក់ងារសារព័ត៌មានសាណាគ្រប់គ្រងដោយរដ្ឋរាយការណ៍ថា ប្រទេសទួរគីបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីចំនួន ២គ្រឿងនៅដែនអាកាសខេត្ត Idlib ជាផ្នែកមួយនៃការវាយលុករបស់ពួកគេនៅក្នុងតំបន់នោះ ខណៈដែលកងទ័ពស៊ីរីបានបំផ្លាញយន្តហោះចម្បាំងរបស់ទួរគីយ៉ាងហោចណាស់ចំនួន ៣គ្រឿងនៅក្នុងថ្ងៃតែមួយ។

យន្តហោះចម្បាំងរបស់ប្រទេសទួរគីស្ទាក់ចាប់យន្តហោះចម្បាំងរបស់ស៊ីរីចំនួន០២ គ្រឿងនៅលើខេត្ត Idlib ស្ថិតនៅភាគពាយព្យ និងបាញ់ទម្លាក់យន្តចម្បាំងទាំងនោះ ហើយនាវិកនៅលើយន្តហោះទាំងពីរបានលោតចេញ និងលោតឆត្រយោងទៅរកកន្លែងសុវត្ថិភាព។ ក្រសួងការពារជាតិទួរគីបញ្ជាក់ថា ពួកគេបាញ់ទម្លាក់យន្តច្បាំងប្រភេទ Su-២៤ របស់ប្រទេសស៊ីរីចំនួន ២គ្រឿង ក្រោយពីយន្តហោះចម្បាំងមួយគ្រឿងរបស់ទួរគីរងការបំផ្លាញពីប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី។ ក្រោយមក យោធាស៊ីរីបានបាញ់ទម្លាក់យន្តហោះចម្បាំងទួគីចំនួន ៣ គ្រឿងនៅថ្ងៃអាទិត្យ ទី០១ ខែមីនា។ ប្រភពបានបង្ហោះវីដេអូរបង្ហាញពីយន្តច្បាំង UAV របស់ទួរគីមួយធ្លាក់នៅក្បែរទីប្រជុំជន Saraqib ភាគខាងកើតទីក្រុង Idlib ។

ប្រភពយោធាប្រាប់អ្នកខាងក្រៅថា កងទ័ពស៊ីរីបានបិទដែនអាកាសនៅភាគពាយព្យនៃប្រទេសរួមទាំងដែនអាកាសខេត្ត Idlib ហើយបើមានយន្តហោះណាមួយហ៊ានហោះចូលទៅក្នុងដែនអាកាសស៊ីរីនោះ នឹងត្រូវគេចាត់ទុកថា យន្តហោះនោះជាគោលដៅសត្រូវ។

ទីក្រុងអានការ៉ាបានបើកប្រតិបត្តិការការពារប្រចាំខែនិទាឃរដូវនៅខេត្ត Idlib នៅថ្ងៃអាទិត្យដោយពិពណ៌នាអំពីភារកិច្ចរបស់ខ្លួនថា ជាកិច្ចការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់កងទ័ពរដ្ឋាភិបាលស៊ីរីទៅលើទាហានទួរគីដែលការពារនៅតំបន់នោះ។

ភាពតានតឹងនៅខេត្ត Idlib ផ្ទុះឡើងម្តងទៀតនៅសប្តាហ៍នេះ ក្រោយពីទាហានទួរគីចំនួ ៣៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ស៊ីរី។ ប្រទេសរុស្ស៊ីនិយាយថា វាបានកើតឡើងដោយសារតែបុគ្គលិកទួរគីមានវត្តមាននៅក្បែរអង្គភាពភេរវករ ដែលទីតាំងភេរវករត្រូវបានទម្លាក់គ្រាប់បែកដោយក្រុង Damascus ហើយទីក្រុងអានការ៉ាមិនបានជូនដំណឹងដល់ទីក្រុងម៉ូស្គូឱ្យបានត្រឹមត្រូវអំពីចលនាកងទ័ពរបស់ខ្លួននោះទេ។

ខេត្ត Idlib ជាបន្ទាយចុងក្រោយដែលមានកម្លាំងប្រឆាំងរដ្ឋាភិបាលនៅសល់ក្នុងប្រទេសស៊ីរីដែលភាគច្រើនទឹកដីនោះគ្រប់គ្រងដោយក្រុមជីហាដដូចជា Hayat Tahrir al-Sham (HTS) ដែលជាក្រុមឧទ្ទាម Al-Qaeda។ ទីក្រុងអានការ៉ាសន្យាជាយូរមកហើយថា នឹងបំបែកក្រុមជ្រុលនិយមទាំងនោះឱ្យបាន   ប៉ុន្តែរុស្ស៊ីអះអាងថា ក្រុងអានការ៉ាទទួលបរាជ័យក្នុងការអនុវត្តដូច្នោះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here