អ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយថាលោកពូទីន និងលោក Erdogan អាចជួបពិភាក្សាអំពីវិបត្តិអ៊ីដលីបនៅសប្តាហ៍ក្រោយនេះ

0

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ប្រាប់ក្រុមអ្នកសារព័ត៌មានថាប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន និងប្រធានាធិបតីទួគីលោក Recep Tayyip Erdogan អាចជួបពិភាក្សាដើម្បីដោះស្រាយភាពតានតឹងជាច្រើនជុំវិញខេត្តភាគពាយព្យនៃប្រទេសស៊ីរីនៅដើមសប្តាហ៍ខាងមុខនេះ។ លោកបន្ថែមថាទីក្រុងមូស្គូសង្ឃឹមថាកិច្ចចរចានឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ឬ ៦ ខែមីនា។លោក Peskov បានបន្ថែមថាកិច្ចពិភាក្សានឹងមិនងាយស្រួលទេ។ ប្រទេសទួគីបានបើកប្រតិបត្តិការការពារនិទាឃរដូវ (Operation Spring Shield )ប្រឆាំងនឹងកងទ័ពស៊ីរីកាលពីថ្ងៃអាទិត្យខណៈភាពតានតឹងជាច្រើនបានកើនឡើងបន្ទាប់ពីប្រតិបត្តិការដែលទទួលបានជោគជ័យរបស់ក្រុងដាម៉ាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅអ៊ីដលីបនេះ។ប្រទេសរុស្ស៊ីគាំទ្រប្រទេសស៊ីរីក្នុងការស្វះស្វែងដើម្បីរំដោះទឹកដីរបស់ខ្លួនពីក្រុមជ្រុលនិយមទោះបីជាទីក្រុងមូស្គូក៏ជាដៃគូជិតស្និទ្ធរបស់ប្រទេសទួគីដែលគាំទ្រក្រុមប្រដាប់អាវុធមួយចំនួនផងដែរ។ រហូតមកដល់ពេលនេះមេដឹកនាំទាំងពីរបានបញ្ជាក់ថាពួកគេនឹងផ្តោតលើការដោះស្រាយស្ថានការណ៍នៅអ៊ីដលីបក្នុងពេលចរចាខាងមុខនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here