មនុស្ស៣នាក់ស្លាប់និង១១នាក់រងរបួសក្នុងការផ្ទុះនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

0

ភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីប៉ូលីសនៅថ្ងៃចន្ទថា មនុស្សចំនួន ៣នាក់ស្លាប់ និងចំនួន ១១នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅភាគខាងកើតអាហ្វហ្គានីស្ថាន។ របាយការណ៍នេះធ្វើឡើងនៅពេលដែលក្រុមតាលីបាននិយាយថា ពួកគេកំពុងបន្តធ្វើប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។សេចក្តីថ្លែងការណ៍នេះអាចបញ្ចប់បទឈប់បាញ់គ្នាមួយរយៈ មុនពេលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមបះបោរអាហ្វហ្គានីស្ថាន និងទីក្រុងវ៉ាស៊ីនតោន។ការប្រកាសនេះធ្វើឡើងក្រោយពីប្រធានាធិបតីលោក Ashraf Ghani មានប្រសាសន៍ថា លោកនឹងបន្តបទឈប់បាញ់គ្នាដោយយ៉ាងហោចណាស់ទាល់តែមានកិច្ចពិភាក្សារវាងមន្រ្តីអាហ្វហ្គានីស្ថាន និងក្រុមតាលីបាន ដែលអាចនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here