អ្នកទោសសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់លោកស្រីZaghari-Ratcliffe មានសុខភាពល្អ

0

អ្នកនាំពាក្យតុលាការយុត្តិធម៌អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារនេះថាអ្នកទោសសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់លោកស្រីNazanin Zaghari-Ratcliffe ស្ថិតនៅក្នុងលក្ខខណ្ឌសុខភាពល្អបន្ទាប់ពីប្តី របស់នាងបាននិយាយកាលពីថ្ងៃសៅរ៍នេះថាប្រពន្ធរបស់គាត់បានឆ្លងវីរុសcoronaនៅក្នុងពន្ធនាគារ។ កាលពីម្សិលមិញនាងបានទាក់ទងជាមួយគ្រួសាររបស់នាងហើយបានប្រាប់ពួកគេអំពីសុខភាពល្អរបស់នាង។ កាលពីថ្ងៃសៅរ៍លោកRichard Ratcliffe ប្តីរបស់លោកស្រីZaghari-Ratcliffeបាននិយាយថាក្រុមអ្នកធ្វើយុទ្ធនាការបានជឿជាក់ថាប្រពន្ធរបស់គាត់បានឆ្លងវីរុសcoronaនៅក្នុងពន្ធនាគារEvin របស់ទីក្រុងTehran ដោយស្តីបន្ទោសថានៅក្នុងពន្ធនាគារកង្វះសម្ភារៈអនាម័យសម្រាប់អ្នកទោស។ គួរបញ្ជាក់ថានៅក្នុងប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារវីរុសcorona បន្ទាប់ពីប្រទេសចិន៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here