បន្ទាយការពារភេរវកម្មនៅខេត្ត Idlib បញ្ចូលគ្នាជាមួយមួយប៉ុស្តិ៍ទួរគី

0

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ប្រទេសទួរគីអនុញ្ញាតឱ្យប៉ុស្តិ៍សង្កេតរបស់ពួកគេដែល បង្កើតឡើងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយទីក្រុងមូស្គូ ដាក់បញ្ចូលគ្នាជាមួយមូលដ្ឋានប្រឆាំងភេរវករនៅខេត្ត Idlib ចំពេលមានការវាយលុករបស់ទួរគីប្រឆាំងនឹងកម្លាំងរបស់ស៊ីរី។អ្នកនាំពាក្យនិយាយថា ទោះបីជាមានការវាយប្រហារម្តងហើយម្តងទៀតទៅលើជនស៊ីវិល និងមានទំនាក់ទំនងយ៉ាងច្បាស់ទៅនឹងក្រុមភេរវករដែលគេស្គាល់ក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចផ្សាយថា ក្រុមប្រដាប់អាវុធនៅខេត្ត Idlib ជាក្រុមកម្រិតមធ្យម។លោក Konashenkov មានប្រសាន៍ថា ការវាយប្រហារកំពុងកើតមាននៅទីក្រុងអានការ៉ាលើទ័ពស៊ីរីកំណត់គោលដៅលើក្រុមភេរវករគឺជាការបំពានលើច្បាប់អន្តរជាតិហើយនៅតែមិនទាន់ត្រូវបានប្រទេសណាមួយនៅបស្ចិមប្រទេសទេកត់សម្គាល់ពីបញ្ហានេះទេ។ការបញ្ជាក់ធ្វើឡើងចំពេលមានអរិភាពរវាងកម្លាំងទួរគី និងស៊ីរីនៅខេត្ត Idlib ដែលកើនឡើងនៅខែមុន។ ប្រទេសទួរគីបញ្ជូនកងទ័ពចំនួនរាប់ពាន់នាក់ឆ្លងកាត់ព្រំដែនស៊ីរីក្នុងគោលបំណងដើម្បីបណ្តេញកម្លាំងរដ្ឋាភិបាលស៊ីរីចេញពីខេត្ត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៤ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here