យ៉ាងហោចណាស់ មានមនុស្សម្នាក់រងរបួសធ្ងន់ក្រោយពីបុរសប្រដាប់អាវុធម្នាក់ពាក់មួកសុវត្ថិភាពបើកការបាញ់ប្រហារនៅខាងក្នុងវិហារអ៊ីស្លាមមួយនៅតំបន់ Rue de Tanger ក្នុងទីក្រុងប៉ារីសមុនពេលគាត់រត់គេចខ្លួនចេញពីកន្លែងកើតហេតុដោយជិះម៉ូតូ។ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅទីធ្លាវិហារវប្បធម៌អ៊ីស្លាម Adda’wa មុនម៉ោង ៨យប់ម៉ោងក្នុងស្រុក។ នៅពេលនោះមានមនុស្សប្រហែលចំនួន ១៥នាក់ស្ថិតនៅខាងក្នុង និងមានមនុស្សម្នាក់រងរបួសពីគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ បុរសអាយុ ៣២ឆ្នាំម្នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ហើយក្រោយមកគេរាយការណ៍ថា គាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់ដែលរត់គេចចេញពីកន្លែងការវាយប្រហារលើអ្នកដំណើរចំនួន ២នាក់ដោយមិនស្គាល់អត្តសញ្ញាណ។ សំបកគ្រាប់មានប្រវែង ៩មីលីម៉ែត្រជាច្រើនត្រូវគេរកឃើញនៅកន្លែងវាយប្រហារ។គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយលើករណីប៉ុនប៉ងមនុស្សឃាត ដោយលើកឡើងពីជម្លោះផ្ទាល់ខ្លួនរវាងអ្នកគោរពបូជា ហើយវាអាចជាហេតុផលមួយក្នុងចំណោមហេតុផលដែលអាចកើតមានបំផុត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០









