កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកយោធាអាមេរិកចំនួន ២នាក់ត្រូវគេសម្លាប់នៅពេលពួកគេអមដំណើរជាមួយកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការយោធាផ្តោតគោលដៅទីតាំងរឹងមាំរបស់រដ្ឋអ៊ីស្លាម (IS អតីត ISIS)។ សេចក្តីថ្លែងការណ៍បង្ហាញថា ការស្លាប់កើតឡើងនៅថ្ងៃអាទិត្យនៅក្នុងតំបន់ភ្នំមួយនៅភាគខាងជើងទីក្រុងនៃប្រទេសអ៊ីរ៉ាក់។
របាយការណ៍មុនក្នុងប្រព័ន្ធផ្សព្វផ្សាយឃឺដផ្សាយថា មានការប៉ះទង្គិចគ្នានៅព្រឹកថ្ងៃអាទិត្យនៅក្បែរទីប្រជុំជន Makhmour មានចម្ងាយ ៦០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងErbil ដោយក្នុងនោះមានពាក់ព័ន្ធនឹងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងទាហានអាមេរិក។ យោងតាមការដកស្រង់ព័ត៌មានរបស់ប្រភព Rudaw English ពីសាក្សីបានអោយដឹងថា ទាហានអាមេរិកបានចុះពីឧទ្ធម្ភាគចក្រមុនពេលកងទ័ពអ៊ីរ៉ាក់មកដល់។ ក្រោយពីមានការប៉ះទង្គិចគ្នា ពួកគេបានសម្លាប់យុទ្ធជន IS ចំនួន ៥នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០









