អ្នកនាំពាក្យរបស់ក្រុមតាលីបាននិយាយនៅថ្ងៃពុធថា បទបញ្ជាដោះលែងអ្នកទោសតាមលក្ខខណ្ឌប្រកាសដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថានគឺប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបានដែលចុះហត្ថលេខានៅទីក្រុងDoha ក្នុងប្រទេសកាតានៅខែមុន។លោក Suhail Shaheen ប្រាប់ភ្នាក់ងារសារព័ត៌មានថា វាត្រូវបានពន្យល់យ៉ាងត្រឹមត្រូវនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដែលអ្នកទោសចំនួន ៥ ០០០នាក់ដំបូងនឹងត្រូវបានដោះលែង ហើយក្រោយមកការសន្ទនាអាហ្វហ្គានីស្ថាននឹងចាប់ផ្តើម។ អ្នកនាំពាក្យនិយាយថា “ យើងមិនដែលយល់ព្រមចំពោះការដោះលែងអ្នកទោសតាមលក្ខខណ្ឌណាមួយឡើយ។ ប្រសិនបើនរណាម្នាក់អះអាងចំពោះរឿងនេះ វាជាការប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពដែលយើងចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈ” ។ក្រឹត្យរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani តម្រូវឱ្យអ្នកទោសតាលីបានដែលគេដោះលែងទាំងអស់ធ្វើការធានាជាលាយលក្ខណ៍អក្សរដើម្បីឱ្យច្បាស់ថា ពួកគេមិនវិលត្រឡប់ទៅសមរភូមិវិញ។ ឯកសារនេះមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការជជែក ផ្ទាល់ជាមួយក្រុមបះបោរ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១១ ខែមីនា ឆ្នាំ២០២០









