សេវាកម្មសន្តិសុខរុស្ស៊ីឃុំខ្លួនសមាជិក៤នាក់របស់ក្រុមភេរវករHizb ut-Tahrirនៅតំបន់ Crimea

0

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ីបណ្តេញក្រុមភេរវករ Hizb ut-Tahrir នៅតំបន់ Crimea និងឃុំខ្លួនសមាជិកភេរវករចំនួន ៤នាក់។ សមាជិករបស់ក្រុមភេរវករនេះចូលរួមក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញដោយព្យាយាមបង្កើតក្រុមរណបនៅទូទាំងពិភពលោក បំផ្លាញស្ថាប័នសង្គម និងធ្វើការផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្នដោយប្រើកម្លាំង។គេរាយការណ៍ថា សមាជិករបស់ក្រុមនេះបានបើកការប្រជុំសម្ងាត់ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេក្នុងចំណោមប្រជាជនម៉ូស្លីមក្នុងស្រុក ហើយធ្វើការជ្រើសរើសប្រជាជនទាំងនោះឱ្យចូលក្រុម៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here