យន្តហោះចម្បាំងកំណត់គោលដៅលើទីប្រជុំជន Al-Bukamal និងខេត្ត Anbar

0

គេរាយការណ៍ពីតំបន់តាមបណ្តោយព្រំដែនស៊ីរី និងអ៊ីរ៉ាក់ថា មានយន្ដហោះមិនស្គាល់អត្តសញ្ញាណមួយបានវាយប្រហារទៅលើតំបន់ Deir ez-Zor របស់ប្រទេសស៊ីរី និងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ភ្លាមៗ ក្រោយពីមូលដ្ឋានចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់រងការបាញ់ប្រហារពីគ្រាប់រ៉ុក្កែត។

ភ្នាក់ងារសារព័ត៌មានសាណារបស់ប្រទេសស៊ីរីរាយការណ៍នៅល្ងាចថ្ងៃពុធថា យន្ដហោះចម្បាំងដែលមិនបានបញ្ជាក់អត្តសញ្ញាណធ្វើការវាយប្រហារតាមអាកាសនៅភាគអាគ្នេយ៍នៃទីប្រជុំជន Al-Bukamal ក្នុងប្រទេសស៊ីរី និងពុំមានព័ត៌មានលម្អិតបន្ថែមនោះទេ។

ក្នុងពេលជាមួយគ្នានេះដែរ របាយការណ៍ជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយថាតំបន់មួយនៅក្នុងខេត្ត Anbar នៅប្រទេសអ៊ីរ៉ាក់ជាប់ព្រំដែនជាមួយប្រទេសស៊ីរីក៏រងការវាយប្រហារពីយន្តហោះចម្បាំងនោះផងដែរ។

គេរាយការណ៍ ពីហេតុការណ៍នោះភ្លាមៗ ក្រោយពីជំរុំ Taj Taji ដែលជាមូលដ្ឋានយោធាអ៊ីរ៉ាក់មួយនៅខាងក្រៅទីក្រុង Baghdad ដែលជាទីតាំងរបស់កងទ័ពអាមេរិកនិងកងទ័ពចម្រុះផ្សេងទៀត រងការបាញ់។ សម្ព័ន្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS អតីត ISIS)បញ្ជាក់ថា គ្រាប់រ៉ុក្កែតចំនួន ១៥គ្រាប់បានវាយប្រហារលើទីតាំងនោះ។ មន្ត្រីសហរដ្ឋអាមេរិកដែលមិនបញ្ចេញឈ្មោះនិយាយផងដែរថា ជនជាតិអាមេរិកចំនួនពីរនាក់ និងទាហានអង់គ្លេសម្នាក់ស្លាប់នៅក្នុងការធ្វើកូដកម្មដែលបណ្តាលឱ្យមនុស្សប្រហែលចំនួន ១២នាក់រងរបួស។

ប្រភពព័ត៌មានជាច្រើនរាយការណ៍ថា ការវាយប្រហារលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ធ្វើឡើងដោយសហរដ្ឋអាមេរិកជាការសងសឹកចំពោះការវាយប្រហារទៅលើមូលដ្ឋានអ៊ីរ៉ាក់ និងកំណត់គោលដៅលើទីតាំងរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ដែលមានដូចជាអង្គភាពចល័តដ៏ពេញនិយមនៅអ៊ីរ៉ាក់ក្នុងតំបន់ Anbar។

រូបភាពនៅលើបណ្តាញសង្គម បង្ហាញពីការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់យន្តហោះអាមេរិកដោយការផ្ទុះជាច្រើនធ្វើឱ្យមានពន្លឺនៅលើមេឃពេលយប់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here