អ្នកនាំពាក្យរដ្ឋាភិបាលអាឡឺម៉ង់និយាយថា អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel ជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីប្រទេសលីប៊ីលោក Fayez al-Sarraj នៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកស្រីជំរុញឱ្យនាយករដ្ឋមន្រ្តីចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ការជជែកតាមទូរស័ព្ទនេះ ធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោក Khalifa Haftar មេបញ្ជាការយោធានៃក្រុមប្រឆាំងនៅក្នុងជម្លោះស៊ីវិលនៅប្រទេសលីប៊ីបានធ្វើទស្សនកិច្ចលោកស្រី Merkel នៅទីក្រុងប៊ែរឡាំងដើម្បីពិភាក្សា។
យោងតាមសេចក្តីថ្លែងការណ៍ដដែលលោកស្រី Merkel និងលោក Sarraj បានពិភាក្សាពីស្ថានភាពនយោបាយ និងយោធាបច្ចុប្បន្ន។ អ្នកនាំពាក្យរូបនោះបន្ថែមថា អធិការបតីបានសង្កត់ធ្ងន់ដូចដែលលោកស្រីបានធ្វើនៅថ្ងៃអង្គារនៅក្នុងការសន្ទនារបស់លោកស្រីជាមួយឧត្តមសេនីយ៍លោក Haftar ពីសារៈសំខាន់នៃការចុះហត្ថលេខាលើបទឈប់បាញ់ដែលទើបព្រមព្រៀងថ្មីៗនៅក្នុងទីក្រុងហ្សឺណែវពីអ្នកតំណាងនៃជម្លោះ។
កងទ័ពជាតិលីប៊ីរបស់មេដឹកនាំ Haftar និងកម្លាំងមានសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៃកិច្ចព្រមព្រៀងជាតិនៅក្រុងទ្រីប៉ូលីបាននិង កំពុងប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់រដ្ឋធានីចាប់តាំងពីខែមេសា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១២ ខែមីនា ឆ្នាំ២០២០









