រដ្ឋាភិបាលនៅទីក្រុង Stockholm មានប្រសាសន៍នៅថ្ងៃចន្ទថា ពួកគេសំរេចចិត្តបញ្ជូនកងទ័ពទៅកាន់ប្រទេសម៉ាលី ដើម្បីចូលរួមជាមួយកងកម្លាំងពិសេសដឹកនាំដោយបារាំងដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម (IS ដែលជាអតីត ISIS) នៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិកខាងជើង។
ភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា សម្ព័ន្ធប្រជាធិបតេយ្យ និងក្រុមចម្រុះ Green និយាយថា ប្រទេសស៊ុយអែតនឹងចូលរួមចំណែកក្នុងការផ្តល់កម្លាំងកងទ័ពចំនួន ១៥០នាក់ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិសុខនៅក្នុងតំបន់។ រដ្ឋសភាត្រូវតែអនុម័តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។
ប្រទេសស៊ុយអែតបន្សល់កងទ័ពចំនួនតិចតួចនៅក្នុងប្រទេសម៉ាលីតាំងពីឆ្នាំ២០១៣ នៃបេសកកម្មពហុភាគីរបស់អង្គការសហប្រជាជាតិ។
បារាំងដែលជាអតីតមហាអំណាចអាណានិគមមានកងទ័ពចំនួន ៥.១០០ នាក់នៅក្នុងប្រទេសម៉ាលី និងតំបន់ Sahel ។ ទោះយ៉ាងណា បញ្ហាសន្តិសុខមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីបារាំងធ្វើអន្តរាគមន៍នៅក្នុងឆ្នាំ២០១៣ ដើម្បីបញ្ឈប់ចលនាឈានមុខរបស់ក្រុមជីហាដឆ្ពោះទៅរករដ្ឋធានី Bamako ក្នុងប្រទេសម៉ាលី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០









