នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទីភ្នាក់ងារសារព័ត៌មានរដ្ឋINA របស់ប្រទេសអ៊ីរ៉ាក់បានអោយដឹងថាលោកAdnan al-Zurfi ដែលជានាយករដ្ឋមន្រ្តីដែលបានតែងតាំងដោយប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកនឹងធ្វើឱ្យប្រាកដដើម្បីរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងតម្លាភាពក្នុងរយៈពេលយ៉ាងយូរមួយឆ្នាំដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។ លោកAl-Zurfi ក៏បាននិយាយផងដែរថាលោកនឹងធ្វើការកំណត់អាវុធដែលមាននៅក្នុងដៃរបស់រដ្ឋ លុបបំបាត់រាល់ការបង្ហាញអាវុធ និងពង្រឹងសិទ្ធិអំណាចរបស់រដ្ឋ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០









