មេដឹកនាំទួរគី អាឡឺម៉ង់ បារាំង អង់គ្លេសពិភាក្សាអំពីបញ្ហាស៊ីរីតាមរយៈសន្និសីទវីដេអូ

0

ប្រធានាធិបតីទួរគីមានប្រសាសន៍នៅថ្ងៃអង្គារនេះថា មេដឹកនាំទួរគី អាឡឺម៉ង់ អង់គ្លេស និងបារាំងបានពិភាក្សាអំពីវិបត្តិនៅស៊ីរី និងបញ្ហាជនចំណាកស្រុកក៏ដូចជាសកម្មភាពរួមគ្នាប្រឆាំងនឹងមេរោគតាមរយៈសន្និសីទវីដេអូ។

សេចក្តីថ្លែងការណ៍បង្ហាញថា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ប្រធានាធិបតីបារាំងលោក Emmanuel Macron  អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ភាក្សាអំពីវិធីសាស្ត្រជំនួយមនុស្សធម៌ដល់ភាគពាយព្យនៃខេត្ត Idlib ក្នុងប្រទេសស៊ីរី។

កិច្ចប្រជុំកំពូលមួយត្រូវបានគ្រោងទុកក្រោយពីទីក្រុងអានការ៉ាបើកព្រំដែនរបស់ខ្លួនដល់ជនចំណាកស្រុកដែលព្យាយាមចូលក្នុងតំបន់ ប៉ុន្តែមេដឹកនាំទាំងនោះសម្រេចចិត្តប្តូរការប្រជុំជួបគ្នាទៅជាការហៅជាសន្និសីទវីដេអូដើម្បីពិភាក្សាវិញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here