សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន និងអាហ្វ្រិកខាងត្បូង

0

ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា សហរដ្ឋអាមេរិកកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ហុងកុង និងអាហ្វ្រិកខាងត្បូងជាច្រើន នៅក្នុងជុំថ្មីនៃការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់ករណីគីមីឥន្ធនៈ។

អង្គភាពដែលត្រូវដាក់ទណ្ឌកម្មរួមមានក្រុមហ៊ុន Mcfly Plastic Hk មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ក្រុមហ៊ុន Saturn Oasis  និងក្រុមហ៊ុនដឹកជញ្ជូន Sea Charming Shipping។ ក្រៅពីនេះនៅមានក្រុមហ៊ុនកម្មសិទ្ធិឯកជនអន្តរជាតិ SPI International Proprietary របស់អាហ្វ្រិកខាងត្បូង និងក្រុមហ៊ុន Main Street ១០៩៥។ ភ្នាក់ងារសារព័ត៌មានចិននិយាយថា មានការកំណត់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននាំចេញ និងនាំចូល Dalian Golden Sun Import & Export  និងក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ Aoxing Ship Management (សៀងហៃ)។

ការដាក់ទណ្ឌកម្មនេះថែមទាំងផ្តោតទៅលើក្រុមហ៊ុនវិនិយោគសន្តិសុខសង្គមរបស់កងកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ផងដែរ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here