អ្នកតំណាងអាមេរិកជំរុញដល់ក្រុងកាប៊ុល និងក្រុមតាលីបានឲ្យចាប់ផ្តើមដោះលែងអ្នកទោសឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន

0

តំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក Zalmay Khalilzad មានប្រសាសន៍នៅថ្ងៃពុធថា ការឆ្លងរាតត្បាតឆ្លងវីរុសជាមូលហេតុបណ្តាលឱ្យមានភាពបន្ទាន់ចំពោះការដោះលែងអ្នកទោសដែលទទួលបានការយល់ព្រមពីប្រធានាធិបតីអាហ្វហ្គានីស្ថាន និងក្រុមតាលីបាន។

ពួកគេមានគម្រោងចាប់ផ្តើមដោះលែងនៅសប្តាហ៍មុន ដែលនោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមរយៈពេលវែងបំផុតរបស់សហរដ្ឋអាមេរិក និងនាំមកនូវសន្តិភាពដល់ប្រទេសអាហ្វហ្គានីស្ថាន។ ភ្នាក់ងារព័ត៌មាននិយាយថា ទោះយ៉ាងណាផែនការបានជាប់គាំងដោយសារតែមានការខ្វែងគំនិតគ្នាអំពីចំនួនអ្នកជាប់ឃុំនឹងត្រូវបានដោះលែង និងតម្រូវឱ្យធានាថាពួកគេនឹងមិនវិលត្រឡប់ទៅប្រយុទ្ធគ្នាទៀតទេ។

យោងតាមកិច្ចព្រមព្រៀងនៅថ្ងៃទី២៩ ខែកុម្ភៈ ដែលលោកបានចុះហត្ថលេខាជាមួយក្រុមបះបោរសុំការដកកងទ័ពអាមេរិក លោក Khalilzad សរសេរលើបណ្តាញសង្គម Twitter ថា “ សហរដ្ឋអាមេរិកចង់ឃើញការដោះលែងអ្នកទោស ដោយចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបាន។

លោក Khalilzad បានថ្លែងថា៖ ពុំមានអ្នកទោសណាម្នាក់ត្រូវបានដោះលែងទេ រហូតមកដល់ពេលនេះ បើទោះបីមានការប្ដេជ្ញាចិត្តក្នុងការដោះលែងក៏ដោយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here