អ៊ីរ៉ង់ប្តេជ្ញានឹងចាត់វិធានការបន្ថែមដើម្បីសងសឹកជូនលោក Soleimani

0

ប្រធានាធិបតីអ៊ីរ៉ង់ឆ្លើយតបចំពោះការសម្លាប់សហរដ្ឋអាមេរិកលើមេបញ្ជាការកងទ័ព Quds ឧត្តមសេនីយ៍លោក Qassem Soleimani ដោយប្រធានាធិបតីលោក Hassan Rouhani សន្យាថា សាធារណរដ្ឋអ៊ីស្លាមកំពុងរៀបចំផែនការសងសឹកបន្ថែមទៀត។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយលោក Rouhani សន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីសងសឹកចំពោះការធ្វើឃាតលោក Soleimani ដែលសហរដ្ឋអាមេរិកសម្លាប់លោកតាមរយៈការវាយប្រហារដោយប្រើយន្តហោះបញ្ជាកំណត់គោលដៅនៅទីក្រុងបាដាដនៅខែមករា។

ដើម្បីជាការសងសឹកចំពោះការធ្វើឃាតរបស់សហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ង់បាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់លើទីតាំងចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលធ្លាក់ចំមូលដ្ឋានទ័ពអាមេ      រិក។ មន្ទីរបញ្ចកោណអះអាងជាបឋមថា ការធ្វើវាយប្រហារសងសឹកនេះមិនបណ្តាលឱ្យមានសមាជិកទ័ពសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តបង្កគ្រោះថ្នាក់ឡើយ។ ក្រោយពីហេតុការណ៍នោះបញ្ចប់ យោធាសហរដ្ឋអាមេរិកបានទទួលស្គាល់ថា សមាជិកយោធាច្រើនជាងចំនួន ១០០នាក់បានរងរបួសក្បាលពីការវាយប្រហារនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅក្នុងសុន្ទរកថារបស់លោក Rouhani លោកក៏បានពោលសរសើរដល់យោធារបស់ប្រទេសរបស់លោកដែលប្រឆាំងនឹងសហរដ្ឋអាមេរិកបានដោយជោគជ័យ។ លោកមានប្រសាសន៍ថា ការវិវត្តគួរឱ្យកត់សម្គាល់ធ្វើឡើងដោយប្រើសមត្ថភាពការពារដែនអាកាសរបស់អ៊ីរ៉ង់ ហើយឥឡូវនេះសាធារណរដ្ឋអ៊ីស្លាមមានមោទនភាពខ្លាំងចំពោះប្រតិបត្តិការទប់ស្កាត់ផ្នែកយោធា។

នៅដើមខែនេះ ទាហានអាមេរិកចំនួន ២នាក់ និងសមាជិកកងយោធពលខេមរភូមិន្ទម្នាក់ស្លាប់នៅក្នុងការវាយប្រហារពីគ្រាប់រ៉ុក្កែតក្បែរទីក្រុងបាកដាដ។ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសឧប្បត្តិហេតុនេះទៅលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។

ក្រុងតេរ៉ានឆ្លើយតបនឹងការចោទប្រកាន់នេះ ដោយជំរុញឱ្យសហរដ្ឋអាមេរិកទទួលយកផលវិបាកនៃការមានវត្តមានខុសច្បាប់របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ កន្លងមកក្រុង

តេរ៉ានធ្លាប់និយាយថា ពួកគេនឹងសងសឹកជូនលោក Soleimani ដោយបង្ខំឱ្យយោធាអាមេរិកចាកចេញពីតំបន់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here