ទីក្រុងកាប៊ុលបញ្ជាឱ្យកងកំលាំងអាហ្វហ្គានីស្ថានធ្វើសកម្មភាពការពារខ្លួន នៅពេលការវាយប្រហារតាលីបង់នៅតែបន្ត

0

រដ្ឋាភិបាលនៅទីក្រុងកាប៊ុលមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជាឱ្យកងកម្លាំងអាហ្វហ្គានីស្ថានធ្វើសកម្មភាពការពារខ្លួន នៅពេលដែក្រុមតាលីបង់នៅតែបន្តធ្វើការវាយប្រហារ បើទោះបីជាក្រុមសកម្មប្រយុទ្ធទាំងនោះធ្លាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិករួចហើយក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិស្តីទីលោក Asadullah Kalid មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ “ក្រុមតាលីបង់នៅតែបន្តប្រើអំពើហឹង្សា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។”

លោកបន្តថា “កម្លាំងការពារសកម្មនឹងកាត់បន្ថយការរឹតត្បិតលើកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន ហើយកត្តានេះនឹងអនុញ្ញាតឱ្យពួកគេអនុវត្តប្រតិបត្តិការប្រឆាំងនឹងផែនការវាយប្រហាររបស់ក្រុមតាលីបង់ដែលធ្លាប់បានប្រឆាំងនឹង ANDSF” ។ កន្លងមកកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចវាយបកវិញបានលុះត្រាតែមានការវាយប្រហារផ្ទាល់ពីក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ។

នៅខែកុម្ភៈ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមតាលីបានក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានរួមទាំងកិច្ចព្រមព្រៀងដកកងទ័ពបរទេស។ ក្រុមតាលីបាននិយាយថា ពួកគេបានទប់ទល់នឹងការវាយប្រហារអន្តរជាតិចាប់តាំងពីពេលនោះមក ប៉ុន្តែពួកគេក៏នៅបន្តវាយប្រហារទៅលើកងកម្លាំងអាហ្វហ្គានីស្ថានដដែល។

ក្រុម Kalid បានស្នើសុំឱ្យមានបទឈប់បាញ់ពេញលេញជាមួយក្រុមតាលីបង់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ភ្នាក់ងារសារព័ត៌មាននិយាយថា ក្រុមតាលីបានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសំណើនេះទេ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here