ជនជាតិបារាំងប្រមាណ ១៣ ម៉ឺននាក់កំពុងព្យាយាមវិលត្រឡប់ទៅស្រុកកំណើតវិញ

0

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Jean-Yves Le Drian និយាយថា ប្រទេសបារាំងកំពុងព្យាយាមសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរបស់ខ្លួនចំនួន ១៣០.០០០ នាក់ដែលជាប់គាំងនៅឯបរទេសដោយសារការឆ្លងមេរោគកូរ៉ូណាវីរុសនេះ។

លោក Le Drian បានប្រាប់វិទ្យុបារាំងព័ត៌មាននៅថ្ងៃសុក្រថា “គោលការណ៍គ្រឹះគឺថាសម្រាប់មនុស្ស ១៣០.០០០ នាក់យើងចង់នាំពួកគេត្រឡប់មកទឹកដីជាតិកំណើតវិញ ប៉ុន្តែយើងស្នើសុំឱ្យពួកគេមានភាពស្ងប់ស្ងាត់ និងអត់ធ្មត់ជាទីបំផុត” ។ លោករដ្ឋមន្ត្រីបានជំរុញឱ្យជនបរទេសបារាំងជាង ៣ លាននាក់ស្នាក់នៅកន្លែងដែលពួកគេរស់នៅ។

រ៉យទ័រនិយាយទៀតថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការរឹតបន្តឹងនៅក្នុងប្រទេសបារាំងដើម្បីកម្រិតការធ្វើចលនារបស់ប្រជាជនប្រសិនបើគោលការណ៍ណែនាំដែលមានស្រាប់មិនត្រូវបានអនុវត្តឱ្យបានគ្រប់គ្រាន់នោះទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here