បុរសទីបី រងការចោទប្រកាន់ បន្ទាប់ពីសកម្មភាពប្រតិបត្ដិការនៅលើឆ្នេរខ្សាច់រដ្ឋញូវែលភាគខាងត្បូង NSW

0

យោងតាមសេចក្តីរាយការណ៍ នេះជាការចេញផ្សាយរួមគ្នារបស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ូលិសសហព័ន្ធអូស្ត្រាលី និងប៉ូលិសរដ្ឋញូវែលភាគខាងត្បូង។

ក្រុមប្រឆាំងភេរវកម្មរបស់រដ្ឋញូវែលភាគខាងត្បូង NSW JCTT បានចោទប្រកាន់បុរសទីបីនេះ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រតិបត្តិការកាលពីសប្តាហ៍មុន នៅលើឆ្នេររដ្ឋញូវែលភាគខាងត្បូង។

លោក Falls Creek វ័យ១៩ឆ្នាំត្រូវបានចាប់ខ្លួន ដោយក្រុមអ្នកស៊ើបអង្កេតរបស់ NSW JCTT កាលពីថ្ងៃសៅរ៍ (២១ មីនា ២០២០)។ បុរសនេះ រងការចោទប្រកាន់ពីបទកាន់កាប់អាវុធគ្មានកាអនុញ្ញាត ដែលផ្ទុយពីមាត្រា៧(១) នៃច្បាប់អាវុធ កាលពីឆ្នាំ១៩៩៦។ ដែលបទល្មើសនេះ អនុវត្តទោសអតិបរមា ដោយជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។

ទទឹមនឹងនេះ ការចាប់ខ្លួនបុរសនេះ បន្ទាប់ពីការសាកសួររបស់ NSW JCTT ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលទំនាក់ទំនងជាមួយនឹងលោក Sanctuary Point វ័យ ២១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០ និងបុរសឈ្មោះ Batemans Bay វ័យ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម កាលពីថ្ងៃសុក្រ (២០ មីនា ២០២០) ។

បុរសវ័យ ១៩ឆ្នាំ ត្រូវបានការធានាដោះលែងបណ្ដោះអាសន្តាមដោយលក្ខខណ្ឌដ៏តឹងរ៉ឹង ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការក្នុងតំបន់ Nowra នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ការស៊ើបអង្កេតដោយក្រុម NSW JCTT នៅតែបន្ត។

សូមបញ្ជាក់ដែរថា ក្រុមភេវរកម្មប្រឆាំងភេរវកម្មរបស់ NSW JCTT នេះ រួមមានប៉ូលិសសហព័ន្ធសហព័ន្ធអូស្ត្រាលី និងប៉ូលិស NSW អង្គការស៊ើបការណ៍សន្តិសុខអូស្រ្តាលី និងគណៈកម្មការឧក្រិដ្ឋកម្ម NSW ។

ហើយបើសិនជាអ្នកណាដែលមានព័ត៌មានអំពីសកម្មភាពជ្រុលនិយម ឬការគំរាមកំហែងដែលអាចកើតមានដល់សហគមន៍ គួរតែចែករំលែក ទោះបីអ្នកតូច ឬមិនសូវសំខាន់ក៏ដោយ៕

ប្រភពព័ត៌មានពី AFP Media ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here