មន្ដ្រីយោធាអេហ្ស៊ីបទី ២ ស្លាប់ដោយសារវីរុសកូរ៉ូណា

0

សារព័ត៌មានរដ្ឋ Al-Ahram និយាយថាមន្រ្តីយោធាជាន់ខ្ពស់អេហ្ស៊ីបម្នាក់ស្លាប់ដោយសារវីរុសកូរ៉ូណានៅថ្ងៃចន្ទនេះ។ នៅថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏ប្រកាសអំពីមរណភាពរបស់មន្រ្តីយោធាជាន់ខ្ពស់ម្នាក់ទៀតផងដែរ។ ទូរទស្សន៍រដ្ឋនិយាយថាឧត្តមសេនីយ Shafie Abdel Halim Dawoud ស្លាប់ពេលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសនេះនិយាយកាលពីថ្ងៃអាទិត្យថា ឧត្តមសេនីយ៍ Khaled Shaltout ក៏ស្លាប់ដោយសារមូលហេតុដូចគ្នានេះផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្រ្តីក្រសួងសុខាភិបាលដែលនិយាយនៅថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះប្រទេសអេហ្ស៊ីបមានអ្នកឆ្លងវីរុសនេះចំនួន ៣២៧ ករណីដែលក្នុងនោះមានអ្នកស្លាប់ ១៤ នាក់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here