ទីក្រុងហុងកុងហាមប្រាមរាល់ការមកដល់របស់ភ្ញៀវទេសចរ ហើយហុងកុងក៏អាចនឹងបញ្ឈប់ការលក់គ្រឿងស្រវឹងផងដែរ

0

ទីក្រុងហុងកុងកំពុងហាមឃាត់រាល់ការមកដល់របស់ភ្ញៀវទេសចរណ៍ជាច្រើនទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករបស់ខ្លួនចំពេលមានការកើនឡើងនៃការរីករាលដាលនៃមេរោគកូរ៉ូណា។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលហុងកុងចូលរួមជាមួយទីក្រុងនានានៅទូទាំងពិភពលោកដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ។

រដ្ឋាភិបាលក៏និយាយដែរថា ខ្លួនកំពុងសិក្សាថាតើត្រូវបញ្ឈប់ការលក់គ្រឿងស្រវឹងនៅតាមបារ និងភោជនីយដ្ឋានជាច្រើនដែលមានអាជ្ញាប័ណ្ណនៅក្នុងទីក្រុងនេះដែរឬទេ? ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថាវាមានករណីឆ្លងវីរុសកូរ៉ូណានេះចំនួន ៣១៨ នាក់ និងមានអ្នកស្លាប់ចំនួន ៤ នាក់។

កាលពីសប្តាហ៍មុននេះ ទីក្រុងហុងកុងរឹតត្បិតទៅលើអ្នកដំណើរការជាច្រើនអោយធ្វើការឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃសិនសម្រាប់ការមកដល់នេះ។ ពិសេសជាងនេះទៀតនៅះ ការប្រឡងចូលរៀងនៅក្នុងសាកលវិទ្យាល័យជាច្រើននឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី ២៤ ខែមេសាខាងមុខនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here