លោក Pompeo ធ្វើទស្សនកិច្ចដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងតាលីបង់ជាមួយបក្សប្រឆាំង ប្រទេសអាហ្វហ្គានីស្ថាន

0

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ទៅដល់រដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃច័ន្ទក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាផ្លូវការដើម្បីព្យាយាមដោះស្រាយកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមតាលីបង់។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងខែកុម្ភៈ ប៉ុន្តែនៅតែរងការរំខានពីជម្លោះនយោបាយ។

លោក Pompeo ជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani នៅឯវិមានរបស់លោកមុនពេលជួបជាមួយមេបក្សប្រឆាំងគឺលោក Abdullah Abdullah ។ សារព័ត៌មានបន្ថែមថា ពួកគេទាំងពីរនិយាយថា ពួកគេជាមេដឹកនាំត្រឹមត្រូវរបស់ប្រទេសអាហ្វហ្កានីស្ថាន ក្រោយពីការបោះឆ្នោតមានជម្លោះនៅក្នុងខែកញ្ញា។

ការប្រឈមមុខដាក់គ្នាបានបង្អាក់ការជ្រើសរើសក្រុមចរចាតំណាងឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្នុងកិច្ចពិភាក្សាដែលគ្រោងទុកជាមួយក្រុមតាលីបង់។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Pompeo គឺដើម្បីព្យាយាមសម្រុះសម្រួលដំណោះស្រាយរវាងបុរសទាំងពីរ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនមែនជាភាគីនៃកិច្ចព្រមព្រៀងរវាងអាមេរិក និងតាលីបង់ដែលចុះហត្ថលេខានៅទីក្រុងដូហា នៅថ្ងៃទី២៩ ខែកុម្ភៈនោះទេ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ពួកតាលីបង់ឱ្យបានចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ កិច្ចព្រមព្រៀងនេះបញ្ចូលទាំងកតិកាសញ្ញាមួយដើម្បីដកទ័ពបរទេសដែលនឹងបញ្ចប់សង្គ្រាមវែងបំផុតរបស់សហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាព៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here