សារព័ត៌មានរដ្ឋ Al-Ahram ផ្សាយថា មន្រ្តីយោធាជាន់ខ្ពស់អេហ្ស៊ីបម្នាក់ទៀតស្លាប់ដោយសារជំងឺកូរ៉ូណានៅថ្ងៃចន្ទ។ នៅថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋធ្លាប់ប្រកាសពីមរណភាពរបស់មន្រ្តីយោធាជាន់ខ្ពស់ម្នាក់រួចមកហើយ។
ទូរទស្សន៍រដ្ឋផ្សាយថា លោកឧត្តមសេនីយ Shafie Abdel Halim Dawoud ស្លាប់ក្នុងអំឡុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុស។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសផ្សាយនៅថ្ងៃអាទិត្យថា ឧត្តមសេនីយ៍ទោលោក Khaled Shaltout ស្លាប់ដោយសារមូលហេតុដូចគ្នា។
ភ្នាក់ងារព័ត៌មានដកស្រង់សម្តីមន្រ្តីក្រសួងសុខាភិបាលដែលលើកឡើងនៅថ្ងៃអាទិត្យថារហូតមកដល់ពេលនេះ ប្រទេសអេហ្ស៊ីបចុះបញ្ជីមនុស្សឆ្លងជំងឺផ្លូវដង្ហើមចំនួន៣២៧ករណីហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៤នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០









