រដ្ឋាភិបាលក្រុងតូក្យូជំរុញឱ្យមានសកម្មភាពរបស់ក្រុម G២០ឲ្យទាន់ពេលដើម្បីប្រយុទ្ធប្រឆាំងនឹងCovid-១៩

0

លោករដ្ឋមន្រ្តីមានប្រសាសន៍ក្រោយពីធ្វើសន្និសិទជាមួយសមភាគីG២០ថាធម្មជាតិនៃវិបត្តិគឺខុសគ្នាពីការដួលរលំនៃរបប Lehman Brothers ក្នុងឆ្នាំ២០០៨ នៅពេលដែលមូលនិធិជាដុល្លារមានការរីងស្ងួត។

ទោះយ៉ាងណា លោក Aso ប្រាប់ក្រុម G២០ ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតក្រោយពីផ្ទុះមេរោគឡើង ដែលវាកំពុងតែធ្វើឱ្យមានផលប៉ះពាល់ដល់ទីផ្សារ និងសេដ្ឋកិច្ចពិភពលោក។

លោកបន្ថែមថា “ ក្រុមប្រទេស G២០ មានតួនាទីសំខាន់ណាស់ក្នុងកិច្ចការពារនៃការរីករាលដាលវីរុស រក្សាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងការបង្កើតវ៉ាក់សាំង។ យើងត្រូវផ្តោតការខិតខំរបស់យើងលើកត្តាទាំងនោះ។ ខ្ញុំបានជំរុញឱ្យប្រទេសនីមួយៗអនុវត្តវិធានការសេដ្ឋកិច្ច និងសារពើពន្ធដែលចាំបាច់ និងឱ្យបានគ្រប់គ្រាន់។”

លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុនដែលរួមក្នុងសន្និសីទសន្និសីទ G២០ មានប្រសាសន៍ថា មានមូលនិធិដុល្លារគ្រប់គ្រាន់ដែលគេដាក់បញ្ចូលទៅក្នុងទីផ្សារពិភពលោកដោយសារតែវាជាផ្នែកមួយនៃការផ្លាស់ប្តូរបង្កើតឡើងដោយធនាគារកណ្តាលធំៗ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here