នាយករដ្ឋមន្រ្តីប្រាប់សភាថា ប្រទេសហុងគ្រីកំពុងវាយតម្លៃជំរើសនៃការបិទប្រទេស

0

លោកនាយករដ្ឋមន្រ្តី Viktor Orban ប្រាប់សមាជិកសភាហុងគ្រីនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកកំពុងថ្លឹងថ្លែងនូវជម្រើសចាក់សោរប្រទេសជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ លោកព្យាយាមបង្កើនអំណាចបន្ទាន់ ដែលលោកអះអាងថា វាមានភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាពេលមានការផ្ទុះវីរុសឡើង។

ភ្នាក់ងារព័ត៌មានដកស្រង់ប្រសាសន៍នាយករដ្ឋមន្រ្តីថា“យើងកំពុងពិចារណាលើជំរើស​នេះនិងជំរើសអ្វីដែលពិសេសបំផុត។” លោកបន្ថែមថា “ប្រទេសផ្សេងៗបានអនុវត្តវិធីសាស្រ្តផ្សេងៗគ្នា។ បម្រាមនោះមិនមានន័យថា នរណាម្នាក់មិនអាចចាកចេញពីផ្ទះបាននោះទេគឺគ្រាន់តែកុំចេញពីផ្ទះនៅពេលដែលមិនចាំបាច់ ហើយបើសិនជាអាចធ្វើទៅបានកុំចេញពីផ្ទះឱ្យសោះ។

រហូតមកដល់ពេលនេះប្រទេសហុងគ្រីរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៦៧ករណី និងមានអ្នកស្លាប់ចំនួន ៧នាក់ ប៉ុន្តែនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ចំនួនពិតប្រាកដនៃការឆ្លងប្រហែលជាមានច្រើនជាងនេះ។

រដ្ឋាភិបាលនៅទីក្រុង Budapest នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់ម្ចាស់អាជីវកម្មខ្នាតតូចដើម្បីជួយពួកគេក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះវីរុសនេះហើយនឹងផ្អាកអាជីវកម្មពួកគេសិន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here