អ្នកទេសចររុស្ស៊ីទាំងអស់រៀបចំត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលមួយសប្តាហ៍

0

ភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៊ីបានឱ្យដឹងថា អ្នកទេសចរទាំងអស់នឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញក្នុងរយៈពេលមួយសប្តាហ៍។ ប្រភពបន្តថា ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរនៅបរទេសធ្លាក់ចុះពី១០០, ០០០ ទៅ ៥៧ ៨០០ នាក់។លោក Zarina មានប្រសាសន៍ថា នៅត្រឹមថ្ងៃទី៣១ ខែមីនា ជាក់ស្តែងភ្ញៀវទេសចរណ៍ដែលរៀបចំខ្លួនរួចទាំងអស់នឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។ ភ្ញៀវទេសចររុស្ស៊ីភាគច្រើនកំពុងវិលត្រឡប់មកពីប្រទេសនៅបណ្តាអាស៊ីអាគ្នេយ៍ ការ៉ាប៊ីន និងទួរគី។ អ្នកទេសចរចំនួនជាងពាក់កណ្តាលកំពុងវិលត្រឡប់ទៅប្រទេសរុស្ស៊ីតាមការគ្រោងទុកស្របតាមការផុតកំណត់នៃសំបុត្រដំណើរកម្សាន្តដែលពួកគេបានទិញ។ មនុស្សចំនួនពាក់កណ្តាលដែលនៅសល់ទទួលបានកាលបរិច្ឆេទត្រលប់ចូលប្រទេសមុនពេលផុតកំណត់នៃសំបុត្ររបស់ពួកគេ។លោក Doguzova មានប្រសាសន៍ថា “ចំពោះអ្នកទេសចរឯករាជ្យដែលប្រឈមផលលំបាកនៅពេលត្រឡប់មកមាតុភូមិវិញ យើងកំពុងស្វែងរកដំណោះស្រាយចំពោះស្ថានភាពលំបាកទាំងនោះដូចជាករណីនៅប្រទេសម៉ារ៉ុក និងប្រទេសហ្វីលីពីនជាដើម៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here