មជ្ឍមណ្ឌលប្រឆាំងនឹងជំងឺឆ្លងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារថា ករណីឆ្លងជំងឺ Covid-១៩ នៅក្នុងប្រទេសរុស្ស៊ីកើនពីចំនួន ៥៧នាក់ទៅចំនួន៤៩៥នាក់ក្នុងរយៈពេលមួយថ្ងៃ។អាជ្ញាធរសុខាភិបាលនិយាយថាអ្នកជំងឺសរុបមានចំនួន ២២នាក់បានជាសះស្បើយ។យោងតាមប្រភពមជ្ឍមណ្ឌលជំងឺឆ្លងបានឱ្យដឹងថា៖“ក្នុងរយៈពេលមួយថ្ងៃកន្លងមក មានករណីឆ្លងវីរុសប្រល័យពីភពលោកមានចំនួន ៥៧ករណីត្រូវបានចុះបញ្ជីនៅក្នុងតំបន់ចំនួន១៤នៅក្នុងប្រទេសរុស្ស៊ី”។ ករណីឆ្លងនៅទីក្រុងមូស្គូកើនឡើងពីចំនួន ២៨ករណីទៅ២៩០ករណី។ មនុស្សចំនួន ៥នាក់វិលត្រលប់ទៅផ្ទះវិញក្នុងរយៈពេល ២៤ម៉ោង ហើយចំនួនអ្នកដែលបានជាសះស្បើយវិញមានចំនួន២២នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០









