អ្នកតំណាងអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅស៊ីរីដើម្បីដោះស្រាយការគំរាមកំហែងពីវីរុស

0

អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរីលោកស្រី Geir Pedersen បានអំពាវនាវនៅថ្ងៃអង្គារនេះឲ្យមានបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរ៉ីដើម្បីឱ្យមានការឆ្លើយតបប្រសើរជាងមុនចំពោះការគំរាមកំហែងពីវីរុសកូរ៉ូណា។ ភ្នាក់ងារព័ត៌មាន AFP ផ្សាយថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុង Damascus រាយការណ៍ពីករណីមួយនៃវីរុស Covid-១៩ ប៉ុន្តែការភ័យខ្លាចគឺមានកំរិតខ្ពស់ ដោយវីរុសនេះអាចរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។ លោក Pedersen មានប្រសាសន៍ថា៖“ ប្រជាជនស៊ីរីងាយរងគ្រោះយ៉ាងខ្លាំងណាស់ពីវីរុសCovid-១៩។ កន្លែងថែទាំសុខភាពត្រូវបានបំផ្លាញ ឬរងការបំផ្លាញ។ មានការខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត និងអ្នកជំនាញផ្នែកសុខភាព។ ដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់នេះ ប្រជាជនស៊ីរីដែលរងទុក្ខវេទនាជាយូរមកហើយត្រូវការពេលវេលាស្ងប់ស្ងាត់យូរអង្វែងនៅទូទាំងប្រទេសដោយកត្តានេះត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។”ក្រុមអ្នកផ្តល់ជំនួយព្រមានថា ប្រទេសស៊ីរីជាកន្លែងដែលមានមនុស្សជាច្រើនផ្លាស់ប្តូរទីលំនៅ ដោយកត្តានោះគឺអាចបណ្តាលឱ្យប្រជាជនជាច្រើនងាយរងគ្រោះណាស់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here