ទីក្រុងម៉ូស្កូ៖ភ្នាក់ងារសារព័ត៌មានរាយការណ៍នៅថ្ងៃពុធនេះថា មានករណីដំបូងនៃការឆ្លងវីរុសថ្មីត្រូវបានចុះបញ្ជីនៅក្នុងប្រទេសលីប៊ី។ រហូតមកដល់ពេលនេះ មិនទាន់មានការផ្តល់ព័ត៌មានលម្អិតអំពីអ្នកជំងឺដំបូងនោះទេ។ភ្នាក់ងារសារព័ត៌មានរាយការណ៍ដោយដកស្រង់សម្តីពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺនៅក្នុងទីក្រុងTripoli ថា “គ្រូពេទ្យនិយាយថា អ្នកជំងឺស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុងTripoli” ។ការផ្ទុះជំងឺរលាកសួតដែលបណ្តាលមកពីវីរុស COVID-១៩ (ពីមុនត្រូវបានគេស្គាល់ថា ជា មេរោគ ២០១៩-nCoV) ត្រូវបានគេរាយការណ៍ថា វាកើតមានដំបូងនៅភាគកណ្តាលប្រទេសចិននៅចុងខែធ្នូ ឆ្នាំ២០១៩ ។ ករណីឆ្លងវីរុសថ្មីនេះកើតឡើងលើប្រទេសច្រើន ចំនួនច្រើនជាង១៥០ប្រទេសដោយក្នុងនោះក៏មានប្រទេសរុស្សី ហើយរហូតមកដល់ពេលនេះការឆ្លងក្នុងប្រទេសរុស្ស៊ីមានចំនួន៤៩៥ករណី ហើយមានអ្នកជំងឺចំនួន ២២នាក់បាន ជាសះស្បើយ។យោងតាមការធ្វើបច្ចុប្បន្នភាពចំនួនអ្នកឆ្លងចុងក្រោយបង្ហាញថា ករណីឆ្លងវីរុសនៅទូទាំងពិភពលោកមានលើសពីចំនួន ៤០០,០០០នាក់ ហើយក្នុងនោះមានមនុស្សប្រហែលចំនួន ១៨,០០០នាក់បានស្លាប់។ អង្គការសុខភាពពិភពលោក (WHO) ពណ៌នាជាផ្លូវការថា វីរុសនេះជា ជំងឺរាតត្បាត៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០









