កម្លាំងអ៊ីរ៉ាក់រកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមISចំនួន៦កន្លែងនៅក្នុងខេត្តKirkuk

0

ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃអង្គារនេះថា បានរកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាមចំនួន៦កន្លែងនៅក្នុងខេត្តKirkuk ដែលជាខេត្តមានជម្លោះ។ ប៉ូលិសសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កន្លែងលាក់ខ្លួនទាំងនេះត្រូវបានគេរកឃើញក្នុងកំឡុងពេលប្រតិបត្តិការនៅលើភ្នំGharran ដែលស្ថិតនៅក្នុងខេត្តKirkuk។ សេចក្តីថ្លែងការណ៍ក៏បានបង្ហាញផងដែរថា បានរកឃើញគ្រឿងផ្ទុះចំនួន២០គ្រាប់អាវុធរ៉ុកកែតKatyusha ចំនួន១៩គ្រាប់ និងសម្ភារៈគ្រឿងផ្ទុះផ្សេងទៀតជាច្រើននៅក្នុងកន្លែងលាក់ខ្លួនទាំងនេះ។ គួរបញ្ជាក់ថាខេត្តKirkuk គឺជាខេត្តមួយដែលមានជម្លោះរវាងតំបន់ឃឺដ និងរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់តាំងពីខែតុលាឆ្នាំ២០១៧មក ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយក៏ជាខេត្តមួយដែលទទួលរងទុក្ខពីការកើនឡើងនៃសកម្មភាពជាច្រើនរបស់ពួកISផងដែរ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here