លោកពូទីនពិភាក្សាពីវិធានការណ៍នានាដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសរុស្ស៊ីក្នុងកិច្ចប្រជុំជាមួយមន្រ្តីជាច្រើនរូបរបស់ខ្លួន

0

ប្រធានាធិបតីវ្លាឌីមៀពូទីនបានបើកកិច្ចប្រជុំជាមួយមន្រ្តីកាលពីថ្ងៃអង្គារនេះដើម្បីពិភាក្សាពីវិធានការណ៍នានាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសរុស្ស៊ី។ លោកកត់សម្គាល់ថាទីក្រុងម៉ូស្គូរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែវីរុសនេះ។ អភិបាលក្រុងលោក Sergey Sobyanin និយាយថាទីក្រុងនេះមាន“ ករណីឆ្លងវីរុសកូរ៉ូណានេះចំនួន ៥០០ហើយ មនុស្សមួយចំនួនទៀតមិនទាន់ត្រូវបានបញ្ជាក់ការតេស្តនៅឡើយទេ” ។

អាជ្ញាធរចាប់ផ្តើមចាត់វិធានការណ៍បន្ថែមដែលរួមមានការបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យ និងការធ្វើតេស្តផងដែរ។ មន្ទីរពិសោធន៍ចំនួន ៩ បើកទ្វារសម្រាប់ការធ្វើតេស្តមនុស្ស ៣០០០ នាក់ហើយទីនេះនឹងធ្វើតេស្តមនុស្សចំនួន ១៣០០០ ផ្សេងទៀតនៅចុងសប្តាហ៍នេះ” នេះបើយោងតាមការបញ្ជាក់របស់លោក ​​Sobyanin ។ លោកមានប្រសាសន៍ថា“ យើងកំពុងធ្វើតេស្តិ៍រាល់គំរូទាំងអស់ដែលយើងទទួលបានដោយប្រើឧបករណ៍ធ្វើតេស្តរបស់ចិន និងកូរ៉េផងដែរ” ។

មន្ទីរពិសោធន៍នៃសេវាសហព័ន្ធសម្រាប់ការគ្រប់គ្រងលើការការពារអ្នកប្រើប្រាស់ និងសុខុមាលភាព (Rospotrebnadzor) ក៏កំពុងត្រូវបានប្រើប្រាស់ផងដែរ។ អភិបាលក្រុងរូបនេះនិយាយថាការធ្វើតេស្តដែលមានប្រសិទ្ធិភាពបំផុតនឹងត្រូវបានជ្រើសរើស ហើយបន្ទាប់មកវានឹងត្រូវសំរេចថា“ ការធ្វើតេស្តណាមួយដែលគួរតែត្រូវបានផលិតឡើងសម្រាប់គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះ” ។ គាត់ជឿជាក់ថា“ វាមិនមានរូបភាពពិតនៃស្ថានភាពមេរោគ Covid-2019 នៅក្នុងតំបន់ជាច្រើននៃប្រទេសរុស្ស៊ីនោះទេ” ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោកពូទីនបទៅមើលការដ្ឋានសាងសង់មន្ទីរពេទ្យនាពេលអនាគតនៅសហគមន៍Kommunarkaរបស់ទីក្រុងម៉ូស្គូផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here