រដ្ឋាភិបាលអាហ្វហ្គានីស្ថានមានប្រសាសន៍ថា លោកនឹងដោះលែងអ្នកជាប់ឃុំតាលីបង់ ចំនួន ១០០នាក់ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌នៅចុងខែមីនា។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានភាពមិនច្បាស់លាស់អំពីជោគវាសនានៃកិច្ចព្រមព្រៀងដោះលែងអ្នកទោសជាមួយក្រុមបះបោរដែលធ្លាប់បានទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំចំនួន ៥,០០០នាក់។
ចំនួនដែលប្រកាសនៅថ្ងៃពុធក៏មានចំនួនតិចជាងអ្នកទោស ១,៥០០នាក់ ដោយថ្មីៗនេះលោក Ashraf Ghani បានយល់ព្រមដោះលែង។ ក្រុមតាលីបង់ធ្លាប់ទាមទារអោយមានការដោះលែងអ្នកជាប់ឃុំចំនួន ៥,០០០នាក់ជាបន្ទាន់ ដែលជាកិច្ចចរចាសន្តិភាពស្របពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងតែស្វែងរកការដោះលែងជាដំណាក់កាល និងមានលក្ខខណ្ឌ។
អ្នកនាំពាក្យតាលីបង់លោក Suhail Shaheen សរសេរក្នុងសារធ្វីតថា ភាគីអាហ្វហ្គានីស្ថានបានព្រមព្រៀងគ្នាថា ការដោះលែងអ្នកទោសនឹងចាប់ផ្តើមអនុវត្តនៅចុងខែមីនានេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០









