ប្រទេសវៀតណាមដាក់មនុស្សរាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែកនៅតាមជំរុំជាច្រើន

0

ប្រទេសវៀតណាមបញ្ជូនប្រជាជនរាប់ពាន់នាក់ទៅជំរុំឱ្យនៅដាច់ដោយឡែក ដោយសារតែមានពលរដ្ឋនៅឯបរទេសជាច្រើននាក់ត្រូវគេបញ្ឈប់ និងត្រូវវិលត្រឡប់ទៅផ្ទះវិញដើម្បីគេចផុតពីការឆ្លងរាលដាលនៃការឆ្លងវីរុសកូរ៉ូណានៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាលប្រទេសវៀតណាមរាយការណ៍ថា មានការឆ្លងចំនួន ១៤៨ករណីដោយមិនទាន់មានអ្នកស្លាប់ទេ។ អត្រាឆ្លងជំងឺនេះមានកំរិតទាបជាងប្រទេសក្នុងតំបន់លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងឡាវដោយការធ្វើតេស្តិ៍នៅមានកម្រិតនៅឡើយ។

ទិន្នន័យផ្លូវការបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍អ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធាមានចំនួន ៤៤,៩៥៥នាក់ដោយចំនួននេះធ្លាក់ចុះប្រហែល ១៥ភាគរយពីតួលេខចេញផ្សាយនៅថ្ងៃច័ន្ទ។

អ្នកដំណើរទាំងអស់ត្រូវចូលធ្វើការពិនិត្យយ៉ាងឆាប់រហ័ស។គេដកស្រង់សម្តីមន្រ្តីពេទ្យនៅអាកាសយានដ្ឋាន Noi Bai នៃទីក្រុងហាណូយថា អ្នកដែលមានរោគសញ្ញាត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកផ្សេងទៀតត្រូវគេបញ្ជូនទៅជំរុំដាច់ដោយឡែក ដោយពួកគេនឹងចែកបន្ទប់ជាមួយមនុស្ស ១០ទៅ ២០នាក់ផ្សេងទៀតដែលស្ថិតក្នុងជើងហោះហើរដូចគ្នា។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមមានប្រសាសន៍ថា “ ដំណាក់កាលបច្ចុប្បន្ននៃការប្រយុទ្ធប្រឆាំងនឹងវីរុសគឺត្រូវសំរេចចិត្តភ្លាម”។សេចក្តីនៅសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលពិពណ៌នាថា “នោះជាជំងឺវាយប្រហារជាទូទៅនៅនិទាឃរដូវឆ្នាំ២០២០”៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here