ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាសហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅលើក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងអ៊ីរ៉ាក់ និងបុគ្គលចំនួន១៥នាក់កាលពីថ្ងៃព្រហស្បតិ៍នេះដែលពួកគេ និងក្រុមហ៊ុនទាំងនោះបានគាំទ្រដល់ក្រុមភេរវករដែលជាការដាក់ទណ្ឌកម្មលើកទីបីលើអ៊ីរ៉ង់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានដ្ឋានសហរដ្ឋអាមេរិកបានចោទប្រកាន់លើក្រុមហ៊ុនទាំងនោះថាបានគាំទ្រដល់ក្រុមឆ្មាំបដិវត្ត និងកងកងទ័ពវរសេនាតូចរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់Quds និងការផ្ទេរជំនួយដ៍ច្រើនទៅកាន់កងជីវពលនានាដែលគាំទ្រដោយអ៊ីរ៉ង់ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ដូចជាក្រុមកងកម្លាំងយោធាKataib Hezbollah និងAsaib Ahl al។ ដែលក្រុមទាំងអស់នេះហើយដែលទីក្រុងវ៉ាស៊ីនតោនយល់ថាជាអង្គការភេរវកម្មបរទេស។ មន្ទីរបញ្ចកោណបានស្តីបន្ទោសលើក្រុមកងកម្លាំងយោធាKataib Hezbollah ចំពោះការវាយប្រហារគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី១១មីនាដែលបានសម្លាប់បុគ្គលិកអង់គ្លេសម្នាក់ និងសហរដ្ឋអាមេរិក ២នាក់ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថាពួកគេមានផែនការរក្សាការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដើម្បីព្យាយាមបង្ខំឱ្យអ៊ីរ៉ងទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរ មីស៊ីល និងសកម្មភាពក្នុងតំបន់បើទោះជាមានការផ្ទុះឡើងនៃវីរុសដែលបានសម្លាប់មនុស្សចំនួន២,២៣៤នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០









